header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីមួយរយៈចុងក្រោយគេមិនបានឃើញបទចម្រៀងថ្មីៗរបស់តារាចម្រៀងសំឡេងខ្ពស់ វី ឌីណែត នៅក្នុងផលិតកម្មហង្សមាសឡើយ។ ស្របចុងក្រោយតារាចម្រៀងរូបនេះថែមទាំងព្រលយថាមាននឹងចេញបទចម្រៀងថ្មីៗនៅក្នុងឆាណែលយូធូបផ្ទាល់ខ្លួនដែលធ្វើឱ្យមានការសង្ស័យថា វី ឌីណែត អាចនឹងចាកចេញពីផលិតកម្មហង្សមាស ដូចតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ដែរ។

វី ឌីណែត ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងដែលមានសមត្ថភាពនិងទេពកោសល្យម្នាក់ព្រោះនាងមានសំឡេងធ្ងន់ខ្លាំងដែលភាគតិចបំផុតតារាស្រីដែលមានសំឡេងខ្ពស់បែបនេះ ។ គិតមកដល់សព្វថ្ងៃកូនស្រីរបស់តារាចម្រៀងជើងចាស់សំឡេងស្អកលោក ហួរ ឡាវី រូបនេះបានជ្រកក្រោមទ្រនំផលិតកម្មហង្សមាសប្រមាណជា១០ឆ្នាំមកហើយនាងក៏មានបទចម្រៀង ពិរោះៗជាច្រើនបទ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ វី ឌីណែត ហាក់ដូចជាស្ងប់ស្ងាត់មិនមានចេញបទថ្មីៗស្របពេលនាងបានក្លាយជាតួឯកនៅក្នុងរឿងរបស់ផលិតកម្ម ប៉ីប៉ី ឌី ផងដែរ។ អ្វីដែលគួរឱ្យកត់សម្គាល់កាលពីថ្ងៃទី ២៧ សីហាកន្លងទៅ វី ឌីណែត បាននិយាយប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួនថានឹងចេញបទចម្រៀងថ្មី តែ នៅក្នុងឆាណែលយូធូបរបស់នាង ។  


សារនោះបានរៀបរាប់ថា «មាន Fans fans ក៏ដូចជាពុកម៉ែបងប្អូនជាច្រើនសួរថាពេលណានាងខ្ញុំចេញបទចម្រៀងថ្មី ថ្ងៃនេះនាងខ្ញុំចង់ប្រាប់ថានាងខ្ញុំកំពុងតែរៀបចំហើយ ហើយនាងខ្ញុំនឹងព្យាយាមអោយបានលឿនបំផុត អរគុណសំរាប់ការរង់ចាំរបស់បងប្អូនទាំងអស់គ្នា កុំភ្លេចជួយ Subscribe Channel YouTube របស់នាងខ្ញុំផងព្រោះថានាងខ្ញុំនឹងផុសបទចម្រៀងថ្មីរបស់នាងខ្ញុំលើ Channel YouTube របស់នាងខ្ញុំផ្ទាល់តែម្ដង»។ 

តាមរយៈសារមួយនេះធ្វើឱ្យមានការលើកឡើងថា វី ឌីណែត អាចនឹងចេញពីផលិតកម្មខ្នាតយក្សមួយនេះដូចតារាចម្រៀង រ៉េត ស៊ូហ្សាណា តែអាចមិនទាន់រកទ្រនំថ្មីបានឬនាងមានបំណងចង់ក្លាយជាតារាចម្រៀងឯករាជ្យ ។ ស្របជាមួយគ្នានោះក៏មានការបង្ហើបថា វី ឌីណែត  បានចប់កិច្ចសន្យានៅក្នុងផលិតកម្មហង្សមាស តែមិនច្បាស់ថានាងនឹងបន្តឬបែបណានោះឡើយ។ មានហ្វេន ហ្វេន មួយចំនួនបាននិយាយថាមិនថាជ្រកក្រោមផលិតកម្មណា វី ឌីណែត នៅតែមានប្រជាប្រិយភាពព្រោះនាងក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពម្នាក់ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post