header ads

Sponsor

មិនមានការលាក់លៀមអ្វីទេក្រោយពីឃើញលោក ម៉ៃ សុគន្ធ ហួសចិត្តចំពោះសមាគមសិល្បៈដែលឱ្យលោករកអ្នកធានាធ្វើប្រវត្តិរូបថ្មីនោះ ស្រាប់តែអ្នកសិល្បៈចាស់វស្សាលោក អ៊ឹម ជីវ៉ា បានលាន់មាត់ថាលោកមិនដែលខ្វល់ទេបើទោះសមាគមមិនបានហៅចូលរួមកម្មវិធីខណៈ លោកប្រឡូកសិល្បៈជាង៣០ឆ្នាំហើយ ។

បើទោះធ្លាប់លេចមុខលេចមាត់នៅក្នុងការងារមនុស្សធម៌ជាច្រើន នឹងជាអ្នកសិល្បៈដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ តែក្រោយពីសមាគមសិល្បករខ្មែរអណត្តិទី ៦ដែលដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គេមិនដែលឃើញលោក អ៊ឹម ជីវ៉ា មានវត្តមានចូលរួមនៅក្នុងកម្មវិធីធំៗទាំងនោះឡើយ ។ អ្វីដែលកត់សម្គាល់ខណៈបានឃើញមិត្តរួមអាជីព ម៉ៃ សុគន្ធ លើកឡើងទាំងហួសចិត្តក្រោយពីសមាគមសិល្បៈឱ្យរកអ្នកធានាដើម្បីធ្វើប្រវត្តិរូបនោះ។


 លោក អ៊ឹម ជីវ៉ា បានលូកមាត់ថា «កុំតូចចិត្ត ម៉ៃ សុគន្ធ ចំនែកខ្ញុំចូលសិល្បៈជាង30ឆ្នាំ ពេលមានកម្មវិធីវិញគឺគ្មានសមាគមណាគេហៅទេ គិតទៅពេលនេះបានដឹងច្បាស់ថា….. តែមិនអីទេ អត់ខ្វល់»។ តាមរយៈការឆ្លើយឆ្លងខមិនលោក អ៊ឹម ជីវ៉ា បន្ថែមថាទោះគេមិនហៅក៏មិនអត់បាយដែរពេលនេះទើបយល់ ។

បន្ថែមពីនេះ អ៊ឹម ជីវ៉ា បានរៀបរាប់ថា «សិល្បៈជាង30ឆ្នាំទម្រាំដល់ថ្ងៃនេះជីវិត អ៊ឹម ជីវ៉ា ហត់ខ្លាំងណាស់ តែមេរៀនជីវិតបញ្ជាក់ថា ការតស៊ូដោយភាពស្មោះត្រង់និង អំពើល្អ គឺជាផ្លូវដែលដើទៅមុខជានិច្ចដោយរលូនមិនបកក្រោយ គ្មានអ្នកណាល្អឥតខ្ចោះហើយក៏គ្មានអ្នកណាល្អគ្រប់១០ដែរ បើយើងចេះទទួលស្គាល់ការពិតថាខ្លួនយើងជាអ្នកណា នោះអ្នកនិងយល់ថា អនាគតរបស់អ្នកមិនស្ថិតលើមាត់អ្នកដទៃឡើយ។ បើមានដង្ហើមកុំអស់សង្ឃឹម អំពើល្អមិនសាបសូន្យ »៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post