header ads

Sponsor

បន្ទាប់ពីបានចាកចេញទៅរស់នៅតាមភរិយាអស់រយៈពេលជាច្រើនឆ្នាំអតីតពិធីករ ខៀវ សំភេទ បានត្រឡប់មកលេងស្រុកកំណើតដើម្បីធ្វើបុណ្យក៏ដូចជាកោរសក់សុំខមាទោសពីសំណាក់ព្រះរស់ ។ មួយវិញទៀតមកលោកក៏សុំការអធ្យាស្រ័យព្រោះមិនបានជួបជុំជាមួយមិត្តភក្តិដោយសារលោកមកមានរយៈពេលខ្លី។

មិនខុសពីសិល្បករ សិល្បការិនីដទៃឡើយអតីតពីធីករដែលមានសំនួនវោហាស៍ក្បោះក្បាយលោក ខៀវ សំភេទ កំពុងរស់នៅយ៉ាងមានក្តីសុខនៅក្នុងទឹកដីសហរដ្ឋអាមេរិក។ ទោះឃ្លាតឆ្ងាយពីសិល្បៈ តែអ្នកគាំទ្រជាច្រើននៅតែស្រឡាញ់និងតាមដានជីវិតឯកជនរបស់អតីតតារាសម្តែង និងពិធីកររូបនេះព្រោះលោកនិងភរិយានៅតែមានរូបរាងស្រស់ស្អាត និងសង្ហាទោះមានវ័យច្រើននិងមានកូនៗដល់ទៅ ៥នាក់ក្តី ។


 ថ្មីៗនេះលោក ខៀវ សំភេទ និងភរិយា បានមកលេងស្រុកកំណើតដែលលោកបានអះអាងថាជិត ២០ឆ្នាំ ទើបបានជួបជុំបងប្អូន។ក្រៅពីការមកជួបជុំសាច់ញាតិដើម្បីធ្វើបុណ្យលាងជើងជូនអ្នកមានគុណ លោក ខៀវ សំភេទ ក៏បានកោរសក់សុំខមាទោសពីព្រះរស់ក្រោយចាកចេញទៅរស់នៅស្រុកគេច្រើនឆ្នាំ។ដោយសារការមកលេងស្រុកខ្មែររយៈពេលខ្លីទើបអតីតពិធីកររូបនេះបានសុំទោសដល់មិត្តភក្តិដែលមិនបានជួបសួរសុខទុក្ខគ្នា តែលោករំពឹងថានឹងមានឱកាសប៉ះប៉ូវនៅពេលក្រោយ។

អ្វីដែលកត់សម្គាល់ទោះការមកលេងស្រុកខ្មែររយៈពេលតិចថ្ងៃក្តី តែលោក ខៀវ សំភេទ និងភរិយា បាននាំគ្នាទៅដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានមួយចំនួននៅស្រុកខ្មែរនឹងបានថតរួបយ៉ាងស្រស់ស្អាតចែករំលែកនៅក្នុងបណ្តាញសង្គមផងដែរ ។ គួរឱ្យដឹងថាលោក ខៀវ សំភេទ ជាអតីតពិធីករនៅក្នុងកម្មវិធី«រាត្រីកម្សាន្ត»របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន តែលោកបានរៀបការជាមួយភរិយាជាអ្នករស់នៅក្រៅប្រទេសកាលពីអំឡុងឆ្នាំ ២០០៥ នឹងបានចេញទៅរស់នៅសហរដ្ឋអាមេរិកដែលគិតមកដល់សព្វថ្ងៃប្រមាណជា២៥ឆ្នាំ។ ក្នុងនោះលោកនិងភរិយាទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៥នាក់៕ 

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post