header ads

Sponsor

កាន់តែឡើងកំដៅក្រោយពីពិធីករលោក សុខ រ៉ាស៊ី បានទម្លាយពីរឿងអតីតឧកញ៉ាវ៉ៃប្រពន្ធ ជំពាក់ប្រាក់ជិតមួយឆ្នាំនោះពេលនេះអតីតគូស្នេហ៍តារាសម្តែង អេដវីន អ្នកនាង បញ្ចកា បានចេញមុខបញ្ជាក់ថាអតីតឧកញ៉ារូបនោះក៏បានខ្វះប្រាក់ប្អូនរបស់នាងជិតបួនពាន់ដុល្លារថ្លៃដាក់វាំងនន។

ក្រោយលោក សុខ រ៉ាស៊ី បានបង្ហោះសារជាសាធារណៈពីអតីតឧកញ៉ា វ៉ៃប្រពន្ធជាសាធារណៈដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនិងស្រឡាំងកាំងនោះ។ ស្រាប់តែពេលនេះអ្នកនាង បញ្ចកា ក៏បានចេញមុខទម្លាយបន្ថែមទៀតពីអតីតឧកញ៉ារូបនោះក្រោយពីស៊ែសំណេររបស់លោក សុខ រ៉ាស៊ី ថា «ដាក់វាំងនន ខាងប្អូនញុំ នៅខ្វះជិត 4000$ ដែលមានលុយតែ គឺថាជាចារិកម៉ងអារឿងអាងអំណាចគិតថាគ្មានអាណាហ៊ានធ្វើទេគិតថាគេ ឋានះ អន់ជាងខ្លួន គេអត់ហ៊ានជាមួយ ចាំមើលមើសវគ្គ អាកា ម្តងមើស!អាណិតប្អូនណាស់ចេញលុយដេរដាក់ទិញ ហើយអស់ហើយ តែអត់អោយលុយគ្នាសន្យាខ្យល់ 100 ដងហើយនេះកុំតាគ្នាហាមខ្ញុំទេ ហាសកុំអី post រូបសួរម៉ងខ្ជិលបញ្ឈិតបញ្ឈៀង »។


ការលើកឡើងរបស់អ្នកនាង បញ្ចកា កាន់តែធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាអតីតឧកញ៉ាវ៉ៃប្រពន្ធរូបនោះធ្វើបែបនេះនោះទេ  តែក៏មានអ្នកខ្លះចង់ឱ្យលោក សុខ រ៉ាស៊ី ក៏ដូចជាអ្នកនាង បញ្ចកា បញ្ជាក់ពីមុខមាត់ពិតរបស់អតីតឧកញ៉ារូបនោះលើកបណ្តាញសង្គម ខណៈពេលនេះលោក សុខ រ៉ាស៊ី ក៏មិនបានបង្ហាញអ្វីបន្ថែមទៀតពីអតីតឧកញ៉ារូបនោះទៀតឡើយ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post