ទោះបីជាមានការខមិនលេបខាយនៅក្នុងហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ ជាបន្តបន្ទាប់ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរបស់លោកបានបើកបុករះរបាំងថ្មក្រោយព្យាយាមរត់គេចពីគោលដៅត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍កាលពីវេលាម៉ោង ១២ និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ពីសំណាក់មហាជនក្តី តែគេមិនបានឃើញលោកឆ្លើយតបភ្លាមៗដូចសព្វដងនោះឡើយ។
គួរឱ្យដឹងថា លោកម៉ៃ សុគន្ឋ បានបើករថយន្តម៉ាក LAND CRUISER បុករះ ពីបឹងបៃតង ក្រោយព្យាយាមរត់គេចពីគោលដៅត្រួតពិនិត្យអនុវត្ថន៍ច្បាប់ចរាចរណ៍បន្តមកបុករះកង់បីវិលទៅបុករបាំងថ្មឲ្យរលំអស់២ផ្ទាំងរថយន្តរងកាខូចខាតយ៉ាងដំណំបង្ករឲ្យមានមនុស្សរងរបួសម្នាក់ នៅលើផ្លូវសហព័ន្ធរុស្សីក្បែរផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលា១២ និង២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ។
ប៉ុន្តែទីបំផុតត្រូវបានសមត្ថកិច្ចចាប់បានយកទៅអធិការខ័ណ្ឌ សែនសុខ។ ហេតុការណ៍មួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅខមិននៅក្នុងគណនីយរបស់លោកដោយលេបខាយពាក្យពេចន៍មួយចំនួនថា «សុខទុក្ខយ៉ាងណាហើយ បើករត់យប់មិញ» «Hmmm ពូបារមីឡើងដល់ដងផ្លូវម្ដងហើយ» «ឲ្យរាងពូកែទើសគេសើចគេគ្រប់រឿងលូវមិចហើយផឹកស្រវឹងបើកបរបុកកង់បីគេសម្លាញ់?» «ម៉េចហើយពូ ស្វាងស្រវឹងនៅ»។
ដ្បិតមានការខមិនលេបខាយមួយចំនួននៅក្នុងគណនីយផ្ទាល់ខ្លួនក្តី តែគេមិនទាន់ឃើញកំពូលទើសរូបនេះចេញមុខបកស្រាយអ្វីឡើយ ។ ខណៈជារឿយៗលោក ម៉ៃ សុគន្ធ ចេញមុខទើសគ្រប់រឿងដែលសូម្បីមិត្តភក្តិរួមអាជីព មាស សុខសោភា ក៏លោកមិនលើកលែងទើសនោះដែរ ៕