header ads

Sponsor

អ្នកគាំទ្រប្រាកដជាបានជ្រាបហើយថាមួយរយៈចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ យឿន សូត្រអនុស្សាវរីយ៍ បានបង្ហោះសារសោកសៅយំស្រណោះនឹកភរិយានិងកូនស្រីដែលបានចាកចេញទៅដោយគ្មានដំណឹងជាបន្តបន្ទាប់ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនអាណិតអាសូរហើយខ្លះទៀតបានរិះគន់ដល់លោកត្រង់ៗថាមានប្រពន្ធល្អមិនចេញថែរក្សា ។


មិនត្រឹមតែបង្ហោះសារនឹភរិយា និងកូននោះទេតារាចម្រៀងរូបនេះក៏បានបង្ហាញការសោកស្តាយចំពោះកំហុសរបស់ខ្លួននាពេលកន្លងមកដែលមិនបានបំពេញតួនាទីជាប្តីល្អសម្រាប់ប្រពន្ធ ។ ដើម្បីបញ្ជាក់ចិត្តស្មោះ យឿន សូត្រអនុស្សាវរីយ៍ ក៏បានសាក់រូបភរិយានិងកូននៅលើទ្រូងទៀតផង ។ អ្វីដែលកត់សម្គាល់ក្រោយពីបង្ហាញការយំយែកមួយរយៈតាមបណ្តាញសង្គមមកកាលពីថ្ងៃទី ១០ ម្សិលមិញនេះតារាចម្រៀងសម្បុរស្រអែមរូបនេះបានលើកឡើងថាលោកបានជួបជុំជាមួយភរិយា និងកូនស្រីវិញហើយមិនតែប៉ុណ្ណោះលោកក៏បានអរគុណដល់បងថ្លៃនិងអ្នកដែលបានជួយជ្រោមជ្រែងឱ្យលោក​និងភរិយាបានវិលមករួមរស់ជាមួយគ្នាវិញ ។ មិនខ្វល់ជាមួយនឹងភាពអៀនខ្មាសនៅតាមបណ្តាញសង្គមនោះឡើយម្ចាស់បទ «ស្រមោច»រួបនេះបានសន្យាចំពោះមុខហ្វេន ហ្វេន របស់ខ្លួនថា «លើកនេះប្តីសុំមើលថែអូននិងកូនអោយបានល្អបំផុតជីវិតបងអោយអូនហើយ»។

ការសន្យានៅលើបណ្តាញសង្គមរបស់តារាចម្រៀង យឿន សូត្រអនុស្សាវរីយ៍ បែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបង្ហាញការរីករាយ និងជូនពរឱ្យក្រុមគ្រួសារតូចរបស់លោកមានសុភមង្គលនិងស្រឡាញ់គ្នាជារៀងរហូត ។

លោក យឿន សូត្រអនុស្សាវរីយ៍ តែងជំពប់ជាមួយនឹងរឿងអាស្រូវស្នេហាហើយកន្លងមកលោកក៏មិនដែលបើកបង្ហាញពីជីវិតឯកជនម្តងណាឡើយទើបតែភរិយានិងកូនរត់ចោលទើបលោកអះអាងថាមានភរិយានិងកូនទៅហើយ ។ កន្លងមកធ្លាប់មានការលើកឡើងពីសំណាក់មហាជនថាដោយសារមានរឿងអាស្រូវស្នេហាទើបធ្វើឱ្យប្រជាប្រិយភាពរបស់ យឿន សូត្រអនុស្សាវរីយ៍ថមថយជាងមុន  តែយ៉ាងណាអ្នកគាំទ្ររំពឹងថាចាប់ពីពេលនេះទៅតារាចម្រៀងរូបនេះនឹងក្លាយជាប្តីល្អដូចអ្វីដែលលោកបានសន្យាជាមួយភរិយាតាមបណ្តាញសង្គម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post