header ads

Sponsor

មានការសរសើរពីសំណាក់អ្នកលេងបណ្តាញសង្គម ចំពោះលោកជំទាវ សុខ រស្មី ដែលជាម្ចាស់ផលិតផលលក់អនឡាញល្បីមួយមានចិត្តធ្ងន់មិនតបតចំពោះការ Bully ទៅលើរូបសម្រ ស់និងមុខមាត់របស់លោកជំទាវ ។ បន្ថែមពីនោះលោកជំទាវក៏បានបញ្ជាក់ពីមូលហេតុដែលលោកជំទាវមិនជ្រើសយកវិធីស្រស់ស្អាតតាមរយៈមុខកាំបិតនាសម័យទំនើប នេះ។

ដោយសារជាសម័យបច្ចេកទេសជឿនលឿនដូនេះគេសម្គាល់ឃើញថាអ្នកលក់អនឡាញល្បីៗនៅក្នុងសង្គមហ្វេសប៊ុកសុទ្ធតែជ្រើសរើសការវះកាត់កែសម្ជស្សដើម្បីទាក់ទាញចំណាប់អារម្មណ៍និងទីផ្សារផលិតផលរបស់ពួកគេ ។ ក្នុងនោះក៏មានអ្នកខ្លះមានភាពក្លាហានហ៊ានបង្ហាញពីរូបសម្រស់របស់ពួកគេមុនកែសម្ជស្សឃើញថាដូចមនុស្សពីនាក់ផ្សេងគ្នា ។ 


ប៉ុន្តែក្នុងនោះគេសង្កេតឃើញម្ចាស់ផលិតផលល្បីមួយដែលត្រូវគេស្គាល់ថាជាលោកជំទាវ សុខ រស្មី បានរក្សាសម្រស់បែបធម្មជាតិមិនបានកែកុននោះឡើយ។សូម្បីតែរូបរាងក៏មិនសម្រកឱ្យស្លីមស្អាតឡើយ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះលោកជំទាវក៏បានថតរូបតាមTrend កំពុងល្បីដោយតែងជានាងមច្ឆា តែយ៉ាងណា បែរជាមានអ្នកចូលមករិះគន់ពីរូបសម្រស់ក៏ដូចជារូបរាងរបស់លោកជំទាវ ជាច្រើន។ អ្វីដែលហួសចិត្តអ្នកខ្លះថែមទាំង BullyលោកជំទាវថាជាBA ម្សៅមីណា ថែមទៀត ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post