ក្រោយពីរង់ចាំយ៉ាងអន្ទះសារអស់រយៈពេលជាង៩ខែពេលនេះអតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ បានឃើញមុខកូនស្រីហើយមានមុខមាត់ស្រស់ស្អាតគួរឱ្យក្នាញ់បែបជាកូនកាត់ ។ ពេលនេះទាំងម្តាយ និងកូនស្រីមានសុខភាពល្អជាធម្មតាដែលតាមការរៀបរាប់របស់អ្នកម្តាយថ្មីថ្មោងរូបនេះបានឱ្យដឹងថាពេលនេះនាង និងកូនស្រីបានត្រឡប់ទៅសម្រាកនៅផ្ទះហើយ។
ក្រោយសម្រាលបានប៉ុន្មានថ្ងៃពេលនេះ វ៉ាង ស្រីណូ បានចែករំលែករូបភាពកូនស្រីរបស់ខ្លួនបង្ហាញដល់អ្នកគាំទ្រដោយភ្ជាប់នូវការរៀបរាប់ថា «ជំរាបសួរអ៊ំពូមីងហ្វែនអូនទាំងអស់ អូនសំរាលដោយសុវត្ថិភាពនឹងបានមកដល់ផ្ទះដ៏កក់ក្តៅរបស់អូនហើយ ម៉ាក់ៗអូនរវល់ជាមួយអូនណាស់អត់បានផុសរូបអោយឃើញទើបតែបានផុស អ៊ំពូមីងចាំមើលមុខអូនច្រើនណាស់
អរគុណអ៊ំពូមីងសំរាប់រាល់ខមិនជូនពរអូនទាំងអស់»។ជាមួយនឹងការទទួលសមាជិកថ្មីដ៏គួរឱ្យស្រឡាញ់របស់ វ៉ាង ស្រីណូ ក៏ទទួលបានការជូនពរ និងត្រេកអរពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រជាច្រើន។ ម្នាក់ៗសុទ្ធតែលានមាត់ថាកូនស្រីរបស់ វ៉ាង ស្រីណូ ដែលជាកូនកាត់ដាណឺម៉ាកនោះពិតជាមានមុខមាត់គួរឱ្យស្រឡាញ់ណាស់ ធំឡើងដឹងតែសម្រស់ឆ្វាចមិនធម្មតានោះទេ ។