header ads

Sponsor

ធ្មេចបើកៗកូនស្រីទីបីរបស់ គឹម លីហ្សា គម្រប់អាយុ មួយខែដែលអ្នកនាង និងស្វាមីបានរៀបចំពិធីចេញខែទៅតាមប្រពៃណីខ្មែរ តែជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។ អ្វីដែលកត់សម្គា ល់ក្រោយទទួលបានចំណងដៃកូនស្រីទីបីនេះ គឹម លីហ្សា កាន់តែមានក្តីសុខនិងសុភមង្គលដោយអ្នកនាងច្បាស់ក្នុងចិត្តថាកូនស្រីនេះជាលោកឪពុកមកចាប់ជាតិ ។

កូនស្រីរបស់ គឹម លីហ្សា មានឈ្មោះថា សិទ្ធិកា ដែលពេលនេះមានវ័យ ១ខែហើយដែលអ្នកនាងនិងស្វាមីទើបរៀបចំពិធីចេញខែកាលពីបីថ្ងៃមុននេះដោយមានការចូលរួមជូនពរពីសំណាក់សាច់ញាតិនិងមិត្តភក្តិជាច្រើន ។ បើទោះជាកូនស្រីក្តី តែ គឹម លីហ្សា ជឿជាក់ថា កូនទីបីរបស់អ្នកនាងជាឪពុកដែលបានទទួលមរណភាពមកចាប់ជាតិដោយសារសម្គាល់នូវត្រង់ទម្រង់មុខដូចគ្នាជាមួយឪពុករបស់នាងរួមនឹងការយល់សុបិន្តមួយចំនួនដែលធ្វើឱ្យអ្នកនាងមានការស្ងប់ចិត្ត និងមានភាពកក់ក្តៅជាងមុន ។ ក្រោយសម្រាលកូន គឹម លីហ្សា នៅតែបន្តឡាយវីដេអូទាំងសរសៃខ្ចីដែលធ្វើឱ្យមានការលាន់មាត់ពីសំណាក់អ្នកគាំទ្រថាអ្នកម៉ាក់កូនបីរូបនេះនៅតែរឹងមាំពិតជាម៉ាកសម័យថ្មីពិតមែន ។


គួរបញ្ជាក់ថា គឹម លីហ្សា បានដឹកដៃស្វាមី និងកូនៗត្រឡប់មករស់នៅស្រុកខ្មែរក្រោយពីបានចាកចេញទៅរស់នៅប្រទេសអូស្រ្តាលីជាមួយស្វាមីជាច្រើនឆ្នាំមក។ ពិតជាមិនខុសបំណងត្រឡប់មករស់នៅស្រុកកំណើតវិញ គឹម លីហ្សា បានផ្អាកពីការងារសិល្បៈដោយងាកមកចាប់អាជីពលក់ដូរតាមអនឡាញហើយពេលខ្លះអ្នកនាងក៏បានបង្ហាញមុខនៅក្នុងការសម្តែងកំប្លែងជាមួយក្រុម នាយពាក់មី និងរឿងខ្លីៗសម្រាប់ប្រម៉ូតផលិតផល ជាដើម។ 

ត្រឹមរយៈពេលប៉ុន្មានឆ្នាំ គឹម លីហ្សា ក៏មានជីវភាពធូរធារនិងមានភូមិគ្រឹះធំស្កឹមស្កៃរួមនឹងផ្ទះលំហែរនៅខេត្តមណ្ឌលគីរីទៀតផង ។ ជីវិតគូដែលធ្លាប់តែរកាំរកូសនិងប្រកាសចែកផ្លូវគ្នាតាមហ្វេសប៊ុកនាពេលកន្លងមកក៏បានប្រែមកជាស្អិតរមួតនឹងទទួលបានចំណងដៃកូនស្រីទីបីដែលគួរឱ្យស្រឡាញ់មួយទៀតផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post