ក្រោយពីម្ចាស់បំណុលដែលគេស្គាល់ឈ្មោះថា លី ចាន់វត្តី បានចេញមុខបង្ហោះរូបតារាសម្តែង សាឡាត់ ស្រីឡាង ដែលបានជំពាក់ប្រាក់ចំនួន ២០០ដុល្លារ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅមុននេះបន្តិច សាឡាត់ ស្រីឡាង បានទទួលស្គាល់ពីកំហុសរបស់ខ្លួននឹងបានទូទាត់ប្រាក់ទៅម្ចាស់បំណុលរួចរាល់ ហើយក៏សុំទោសនិងសុំបញ្ចប់រឿងត្រឹមនេះ ។
គួរបញ្ជាក់ថានៅក្នុងថ្ងៃទី ២០នេះមានការភ្ញាក់ផ្អើលពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញគណនីយស្រីស្អាតម្នាក់ដែលមានឈ្មោះថា លី ចាន់វត្តី បានបង្ហោះឆាតរួមទាំងរូបភាពតារាសម្តែង សាឡាត់ ស្រីឡាង ដែលបានខ្ចីលុយរបស់នាងចំនួន ២០០ដុល្លារ ដោយភ្ជាប់នូវសំណេរថា « ខ្ចីលុយយប់ថ្ងៃទី 27.07.2024 សន្យា២ថ្ងៃសងកុហកខ្ញុំថ្ងៃនេះថ្ងៃនោះរហូតពេលនេះ ជិត២ខែលុយប៉ុណ្ណឹងសោះធ្វើអោយថោកខ្លួនដែរ»។
បន្ថែមពីនេះស្រីស្អាតរូបនេះកុហកបង្វិលក្បាលខ្ញុំណាស់ ២ខែនេះខ្ញុំខូចអារម្មណ៍អីខ្លះ? ខ្ញុំខាតការងារស្អីខ្លះ?
ដោយសារអារម្មណ៍ធុញនឹងលេសអ្នកឯង? ដល់ការអត់ធ្មត់មានដែនកំណត់ ខ្ញុំបង្ហាញទើបអ្នកឯងមកសងខ្ញុំដូចនេះលុយ 200$ វាមិនសាមសមនឹងការដែលខ្ញុំវាខូចខួ២ខែនេះទេហើយមិនមែនខ្ញុំមិនប្រាប់ទេ ខ្ញុំព្រមាន២ដងហើយ តែអ្នកឯងនៅបំពាន។នេះជាមេរៀនទៅដល់អ្នកលេស 100ជំពូកដែលខ្ចីគេមិនចង់សង ថាខ្ញុំហ៊ាននិយាយខ្ញុំហ៊ានធ្វើ។ ចប់។នៅប៉ុន្មាននាក់ទៀតនឹងបញ្ចេញឆាប់ៗ អ្នកខ្លះ ពាន់$ អ្នកខ្លះ ម៉ឺន$»។
ក្រោយការបង្ហោះរបស់ស្រីស្អាត លី ចាន់វត្តី គេក៏បានឃើញតារាសម្តែង សាឡាត់ ស្រីឡាង បានចេញមុខទូទាត់ប្រាក់ចំនួន ២០០ដុល្លារដោយភ្ជាប់និងការរៀបរាប់ថា«បងប្អូនប្រាកដជាបានឃើញការផុសរបស់បងស្រី Ly Chanvatey ហើយបញ្ហាដែលកើតឡើងគឺខ្ញុំពិតជាទទួលនៅកំហុសមិនបានគេចវេសទេហើយបងរបស់ខ្ញុំគាត់ក៏បានជួយដោះស្រាយទូរទាត់សងនៅប្រាក់ដែលបានខ្ចីពីគាត់តាំងពីម្សិលមិញ ហើយខ្ញុំក៏ព្យាយាមក្នុងការទំនាក់ទំនងទៅគាត់ដែល ខ្ញុំពិតជាសូមទោសនៅកំហុសនេះ មួយរយ:នេះបញ្ហាមានច្រើនសំរាប់ខ្ញុំដែលមិនអាចនឹងនិយាយបាន ខ្ញុំបានទូរទាត់រួចរាល់សង្ឃឹមថាបងស្រីនឹងបញ្ចប់រឿងត្រឹមនឹង ហើយខ្ញុំពិតជាសូមទោសនៅកំហុសមួយនេះពិតមែន»។ ការរៀបរាប់របស់តារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានបង្ហាញការអាណិតអាសូរហើយខ្លះទៀតក៏បានបញ្ចេញមតិរៀងខ្លួនទៅតាមការយល់ឃើញរបស់ខ្លួន៕