header ads

Sponsor

តារាសម្តែង នៅ សូនីតា បានបង្ហាញការហួសចិត្តនឹងបានបង្ហោះសារខ្លីដែលបង្កប់អត្ថន័យក្រោយឃើញអ្នកលក់អនឡាញពីររូបបានយកកន្លែងជាទីកន្លែងស័ក្តិសិទ្ធិមួយនេះទៅស្បថស្បែដើម្បីបញ្ជាក់ភាពស្អាតស្ពំរបស់ខ្លួនកាលពីពេលថ្មីៗនេះ ។ មិនមែនជាលើកទីមួយទេកន្លងមកគេតែងឃើញអ្នកលក់អនឡាញល្បីឈ្មោះមួយចំនួនបាននាំគ្នាទៅស្បថនៅមុខព្រះអង្គដងកើនៅពេលពួកគេមានជម្លោះដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួននៅទីកន្លែងដែលមានបារមីមួយនេះ ។
 
 អ្វីដែលគួរឱ្យកត់សម្គាល់កាលពីថ្ងៃទី ២១ កន្លងទៅគេបានឃើញអ្នកលក់អនឡាញដែលជាភរិយារបស់អតីតអ្នកសិល្បៈ លាន អាព្រីលគីនីន និងដៃគូជម្លោះរបស់ខ្លួនបាននាំគ្នាទៅស្បថនៅមុខព្រះអង្គដងកើដើម្បីបញ្ជាក់ភាពស្មោះត្រង់រៀងៗខ្លួនដែលធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការហួសចិត្តជាខ្លាំង ។ ឃើញបែបនេះតារាសម្តែងរូបស្រស់ នៅ សូនីតា បានបង្ហោះសារខ្លីយ៉ាងចាក់ដោតថា«ហេតុអ្វីយកទីកន្លែ ងគោរពសក្ការៈបូជាជាកន្លែងបញ្ចេញកំហឹង និង ខ្វះសីលធម៌បែបនេះ ខ្វះកន្លែង»។ ការបញ្ចេញមតិរបស់ នៅ សូនីតា បានធ្វើឱ្យមិត្តភក្តិក្នុងហ្វេសប៊ុកមានការពេញចិត្តនិងចូលរួមបញ្ចេញមតិចំពោះការលើកឡើងរបស់អ្នកនាងផងដែរ ។

ចុងក្រោយនេះគេសង្កេតឃើញតារាសម្តែង នៅ សូនីតា កាន់តែមានលេចមុខលេចមាត់ជាងមុនពោលអ្នកនាងតែងបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗជាមួយប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ម៉ៅ ចំណាន ។ សព្វថ្ងៃអ្នកនាងក៏មានតួនាទីសំខាន់នៅក្នុងប្រធានសមាគមសិល្បៈករខ្មែរដែលត្រូវគេដឹងថាជាប្រធានពិធីការ និងមានតួនាទីសំខាន់មួយទៀតដែលអាចជំនួសមុខអ្នកឧកញ៉ា ម៉ៅ ចំណាន ថែមទៀត ។

ដោយសារតែមានការងារមមាញឹកខ្លាំងបែបនេះទើប អ្នកនាង នៅ សូនីតា ហាក់រយាលនៅក្នុងអាជីពសិល្បៈ តែយូរៗម្តងអ្នកនាង បង្ហាញមុខជាមួយកូនប្រុសនៅក្នុងការថតស្ប៉តផ្សព្វផ្សាយផលិតផលនានា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post