header ads

Sponsor

ថ្មីៗនេះគេបានឃើញអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រឡងចម្រៀងThe Voice Kid Cambodia ឃុយ ម៉ីហៀង បានច្រៀងបទ«រំលស់ប្រពន្ធ» របស់តារាចម្រៀង តន់ ចន្ទសីម៉ា តែអត្ថន័យខុសគ្នាដែលធ្វើឱ្យមានការប្រៀបធៀបថានាងច្រៀងពិរោះជាងម្ចាស់ដើម តន់ ចន្ទសីម៉ា ។ ប៉ុន្តែ តារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង បានសំណូមពរឱ្យអ្នកគាំទ្រឈប់ប្រៀបធៀបហើយការCover បទចម្រៀងនេះជាការងារមិនមែននាងធ្វើតាមចិត្តនឹកឃើញឡើយ។

ជឿជាក់ថាកាលពីពេលថ្មីៗនេះតារាចម្រៀង តន់ ចន្ទសីម៉ា បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «រំលស់ប្រពន្ធ»ដែលកាលច្រៀងត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការមិនពេញចិត្តដោយលើកឡើងថាធ្វើសំឡេងដូចអ្នកស្រវឹងហើយអត្ថន័យទៀតសោតក៏មិនឱ្យតម្លៃនារីខ្មែរ ជាដើម ។ ជាមួយគ្នានោះដែរគេក៏បានឃើញតារាចម្រៀងវ័យក្មេង ឃុយ ម៉ីហៀង បានច្រៀងបទ«រំលស់ប្រពន្ធ»ដែលមានសាច់ភ្លេងតែមួយ តែអត្ថន័យខុសគ្នា ពោលនាងច្រៀងបែបកន្ទ្រឹម ។


ជាមួយនឹងសំឡេងរបស់តារាវ័យក្មេងរូបនេះត្រូវបានអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថាពិរោះ នឹងបានចូលរួមខមិនជាច្រើនថា «ក្រៅពីច្រៀងពិរោះហើយមានន័យផ្ដល់តម្លៃដល់ស្ត្រីខ្មែរ​» «ពីរោះជាង នាក់ចម្រៀងម្នាក់នោះ ច្រៀងដូចមនុស្សស្រវឹង» «ពីរោះជាង សីមា ម៉ាលានដង នេះបានគេហៅ តារាចំរៀង ខ្មែរសុទ្ធៗ ច្រៀងច្បាស់ស្ដាប់បានហើយសែនពីរោះ» «អរគុណដែល cover កែដើម្បីតំលៃស្ត្រី»។

ជាមួយនឹងការបញ្ចេញមតិសរសើរជាច្រើនពីសំណាក់មហាជននៅក្នុងបណ្តាញសង្គមក្តី តែ ឃុយ ម៉ីហៀង បានចេញមុខបកស្រាយសុំឱ្យបញ្ចប់ការប្រៀបធៀបរវាងនាង និងម្ចាស់ដើម ។ តារាវ័យក្មេងរូបនេះបាននិយាយថា«ខ្មែរដូចគ្នាទេបងប្អូនអើយឈប់ប្រៀបធៀបទៅ ខ្ញុំជាសាមីខ្លួនសុំអង្វរប៉ះពាល់ដល់សងខាង។ ហើយមួយទៀតខ្ញុំមិនបានប្រគួតប្រជែងទេ គឺជាការងារដែលខ្ញុំធ្វើអោយគេ ដោយបានព្រៀងទុកមុនមកជាយូរហើយ មិនបានដឹងថាចេញមកជាន់គ្នាអញ្ចឹងទេ ខ្ញុំត្រឹមអ្នកច្រៀងអកកេះធម្មតាៗ មិនមែនសុខៗនឹកឃើញខូវើបទតាមចិត្តទេ គឺមានការទម្លាក់មកជាការងារ»។ អ្វីដែលកត់សម្គាល់បើក្រឡេកមើលម្ចាស់ដើម តន់ ចន្ទសីម៉ា ឯណេះវិញហាក់មិនបានខ្វល់ខ្វាយចំពោះការរិះគន់បទចម្រៀងថ្មីនិងការប្រៀបធៀបសំឡេងរបស់ខ្លួន ជាមួយ ឃុយ ម៉ីហៀង នោះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post