header ads

Sponsor

ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកមិនទាន់បានប៉ុន្មានខែ កក្កដា សោភ័ណ្ឌ បានធ្វើឱ្យ ហ្វេន ហ្វេនរបស់ខ្លួនបាក់ចង្កេះស្ទើរគ្រប់គ្នាក្រោយបានឃើញអតីតសង្ឃរូបនេះនិងបុរសម្នាក់ទៅចុះសំបុត្រអាពាហ៍ពិពាហ៍យ៉ាងស្របច្បាប់នៅទឹកដីនៃប្រទេសអាមេរិក ។

ដ្បិតបានចាកចេញទៅរស់នៅយ៉ាងមានក្តីសុខនៅទឹកដីអាមេរិកក្តី តែ កក្កដា សោភ័ណ្ឌ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់ខ្លួនហើយជារឿយៗ កក្កដា សោភ័ណ្ឌ តែងចែករំលែកវីដេអូពីជីវិតរស់នៅយ៉ាងឡូយឆាយរបស់ខ្លួននៅទីនោះ។ 


ប៉ុន្តែថ្មីៗនេះ កក្កដា សោភ័ណ្ឌ បានធ្វើឱ្យអ្នកលេងហេ្វសប៊ុកបាក់ចង្កេះនិងបើកភ្នែកធំស្ទើរគ្រប់គ្នាក្រោយពីបានឃើញអតីតសង្ឈរូបនេះបានបង្ហោះរូបភាពជាមួយគូស្នេហ៍របស់ខ្លួនជាបុរសមានរូបរាងសង្ហាម្នាក់ដោយភ្ជាប់សារខ្លីថា «សុំទោសផង Fan អាយដលសុំមានប្តីមុនហើយណា៎»។ មិនតែប៉ុណ្ណោះកក្កដា សោភ័ណ្ឌ បានបញ្ជាក់ទៀតថា« សង្សារងាយរកទេតែមនុស្សដែលស្មោះត្រង់ និងស្រលាញ់យើងជាយើងទើបពិបាករក»។

ដើម្បីឱ្យកាន់តែច្បាស់ទៀតនោះ កក្កដា សោភ័ណ្ឌ ក៏បានបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ដែល ខ្លួន និងដៃគូបានចុះរូចរាល់តាំងពីថ្ងៃទី ១៨ ខែកក្កដាមកម្លេះ។ នេះជាភស្តុតាងដែលបញ្ជាក់ថាពួកគេគឺជាប្តីប្រពន្ធយ៉ាងស្របច្បាប់ដោយសារនៅសហរដ្ឋអាមេរិកមានការទទួលស្គាាល់ការរៀបការភេទដូចគ្នា ។តាមរយៈការបង្ហោះរបស់ កក្កដា សោភ័ណ្ឌ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅខមិនជូនពរព្រោងព្រាតហើយខ្លះទៀតក៏បានសរសើរដល់សំណា ងរបស់ កក្កដា សោភ័ណ្ឌ ដែលមានឱកាសបានចាកចេញទៅរស់នៅអាមេរិក នឹងរកបានដៃគូសមប្រកបហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់បែបនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post