header ads

Sponsor

ក្រោយពីបង្ហាញមុខមាត់ប្តីជាសាធារណៈរួមនឹងការបង្ហាញភស្តុតាងជាសំបុត្រអាពាហ៍ពិពាហ៍ដល់អ្នកគាំទ្ររបស់ខ្លួនពេលនេះ កក្កដា សោភ័ណ្ឌ បានឱ្យអះអាងថា នឹងមានគម្រោងមករៀបការនៅក្នុងស្រុកខ្មែរដោយរៀបចំ១០០តុសម្រាប់អ្នកក្រីក្រដោយមិនយកចំណងដៃ ។


បន្ទាប់ពីបានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកបានមួយរយៈ កក្កដា សោភ័ណ្ឌ ក៏រកបានគូស្នេហ៍នឹងបានដឹកដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅទីនោះយ៉ាងពេញមុខ ។ មិនតែប៉ុ ណ្ណោះអតីតសង្ឈរូបនេះក៏បានលាតត្រដាងជីវិតឯកជនរបស់ខ្លួនប្រាប់ដល់អ្នកលេងហ្វេសប៊ុកដែលជាអ្នកគាំទ្រនិងអ្នកមិនគាំទ្ររបស់ខ្លួនយ់ាងជឿជាក់ទៀតផង។អ្វីដែលគួរឱ្យចាប់អារម្មណ៍ កក្កដា សោភ័ណ្ឌ ក៏ត្រៀមនឹងបណ្តើរប្តីមកស្រុកខ្មែរដើម្បីរៀបចំពិធីរៀបមង្គលការទៅតាមប្រពៃណីខ្មែរដោយក្នុងនោះ កក្កដា​ សោភ័ណ្ឌ បាននិយាយថានឹងត្រៀម ១០០តុសម្រាប់ចែកជូនដល់អ្នកក្រីក្រដោយមិនទទួលចំណងដៃថែមទៀត ។

ជាមួយនឹងការលើកឡើងរបស់ កក្កដា សោភ័ណ្ឌ ក៏មានការគាំទ្រនិងលាន់មាត់សរសើរថាបើជាការពិតជាទង្វើដែលល្អនឹងទទួលបានបុណ្យកុសលច្រើន ។ ក្នុងនោះក៏មានអ្នកខ្លះបានសំណូមពរឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនឈប់រិះគន់ ឬលែបខាយដល់ កក្កដា សោភ័ណ្ឌ បន្តទៀត ។

គួរឱ្យដឹងថាបន្ទាប់ពីទម្លាយថាបា​នចាញ់បោកស្រ្តីម្នាក់អស់រាប់ម៉ឺនដុល្លារ ស្ងាត់ៗ កក្កដា សោភ័ណ្ឌ បានចាកចេញទៅរស់នៅសហរដ្ឋអាមេរិកយ៉ាងរំភើយ ។ មិនតែប៉ុណ្ណោះអន្ទិតរូបនេះក៏បានសម្ញែងភាពឡូយឆាយរបស់ខ្លួនតាមរយៈការទិញសម្ភារៈទំនើបៗដែលមានដូចជាសម្លៀកបំពាក់ ផលិតផលរក្សាសម្រស់និងទូរស័ព្ទជាដើម ។ អ្វីដែលធ្វើឱ្យ ហ្វេន បាក់ចង្កេះ កក្កដា សោភ័ណ្ឌ ក៏បានបង្ហាញមុខប្តីដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍តាំងពីថ្ងៃទី ១៨ខែកក្កដា មកម្លេះ ដោយបោះសម្តីយ៉ាងឡូយថា «ទង្វើច្បាស់ជាងសម្តី»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post