មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនក្រោយពីបានឃើញរូបភាពថ្មីរបស់លំដាប់រងទី១ Miss Grand Cambodia 2023 កុយ អេនណា ក្នុងស្ទីលនៃការរៀបចំខ្លួនយ៉ាងប្លែកដែលមានឈ្មោះថា ព្រះម៉ែធម្មជាតិ ។
អ្វីដែលគួរឱ្យកត់សម្គាល់មិនមែនជារឿងធម្មតាទេម្រាំបានស្ទីលប្លែកមួយនេះស្រីស្អាត កុយ អេនណា ត្រូវចំណាយពេលរហូតដល់ទៅ ៧ម៉ោងឯណោះ។
ដោយសារតែរូបសម្រស់ស្រស់ស្អាតរួមសមត្ថភាពេញខ្លួនបានធ្វើឱ្យ ស្រីស្អាត កុយ អេនណា បានក្លាយទៅជាផ្ទាំងស៊ីបសម្រាប់ម្ចាស់ផលិតកម្ម ឬក្រុមហ៊ុននានា ហើយជារឿយៗគេតែងឃើញស្រីស្អាតរូបនេះបង្ហាញវត្តមានជាាមួយនឹងស្ទីលបែ្លកៗជាបន្តបន្ទាប់ដែលកាន់តែធ្វើឱ្យបវរកញ្ញារូបនេះស្រូបទាញការគាំទ្រពីសំណាក់មហាជនបានយ៉ាងលឿន ។
តួយ៉ាងថ្មីៗនេះ កុយ អេនណា បានតែងខ្លួនជាមួយរូបភាពថ្មីដែលគេឱ្យឈ្មោះថាជា ព្រះម៉ែធម្មជាតិ ដែលចង់បង្ហាញពីធម្មជាតិ បរិស្ថាន និងសិទ្ធនារីជាដើម។ មិនត្រឹមតែប្លែកភ្នែកសម្រាប់អ្នកទស្សនាប៉ុណ្ណោះទេថែមទាំងមានភាពទាក់ទាញជាមួយរូបរាងស្រឡូនស្អាតរបស់ កុយ អេនណា ថែមទៀត ។ បើតាមការលើកឡើងរបស់លោក វ៉ាត វ៉ាន់ ដែលជាអ្នកជំនាញផាត់មុខម្នាក់បានឱ្យដឹងថាទម្រាំផាត់រួចរាល់លោកត្រូវចំណាយពេលរហូតដល់ទៅ៧ម៉ោងឯណោះ ហើយចំណា យ ៩ម៉ោងសម្រាប់ការថតចប់រួចរាល់ ។ អ្វីដែលធ្វើឱ្យលោកសរសើរនោះគឺភាពអត់ធ្មត់របស់ស្រីស្អាត កុយ អេនណា តែម្តង ។
បើតាមការលើកឡើងរបស់លោក វ៉ាត វ៉ាន់ បានបន្ថែមថាមូលហេតុដែលធ្វើឱ្យមានការលេចចេញនូវការតុបតែងជា ព្រះម៉ែធម្មជាតិ បែបនេះគឺជាគំនិតរបស់លោក តាន់ គឹមសួ។ ប៉ុន្តែយ៉ាងណាការតុបតែងខ្លួនក្នុងរូបភាពបែបនេះរបស់ កុយ អេនណា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនតូចបានបង្ហាញការមិនពេញចិត្តដោយលើកឡើងថាមានការស្លៀកពាក់ សិចស៊ីហួសហេតុមើលទៅឃើញរូបរាងកាយច្បាស់ៗពេក៕