header ads

Sponsor

ដូចការសន្យាកាលពីពេលថ្មីៗនេះតារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានទម្លាក់បទថ្មីដែលមានចំណងជើងថា«ស្ត្រីសេរី» ដែលជាបទចម្រៀងដែលបានបង្ហាញពីអត្តសញ្ញាណជាច្រើនរបស់ខ្មែរហើយអត្ថន័យទៀតសោតក៏បានបង្ហាញពីភាពរឹងមាំរបស់ស្ត្រីទៀតផង ។ អ្វីដែលកត់សម្គាល់បទថ្មីនេះ រ៉េត ស៊ូហ្សាណា បានច្រៀងរួមគ្នាជាមួយកញ្ញា ឡូរ៉ា ម៉ម ផងដែរ ។


ដ្បិតជាតារាចម្រៀងយុវវ័យក៏ពិតមែន តែតាមរយៈបទ«ស្ត្រីសេរី»របស់ រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំង ដោយនេះបានបង្ហាញពីភាពខ្លាំងរបស់ស្ត្រីខ្មែរ។ មួយវិញទៀតតាមរយៈ MV នៃបទចម្រៀងនេះក៏បានរំលេចនូវវប្បធម៌ខ្មែរជាច្រើន ដោយមានការថតនៅខេត្តសៀមរាប ។

មិនតែប៉ុណ្ណោះក៏មានការបញ្ជូលនៅការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណថែមទៀត ។ មានការសរសើរថាមួយបទនេះមិនត្រឹមតែមានអត្ថន័យល្អលើកតំកើងស្ត្រីប៉ុណ្ណោះទេ សូម្បីតែការផលិត MVក៏មានគុណភាពមានការរួមបញ្ចូលនូវអត្តសញ្ញាណខ្មែរជាច្រើន ពិតជាទាក់ទាញខ្លាំងណាស់ ។បន្ថែមពីនេះ ហ្វេន ហ្វេន ជាច្រើនក៏មានការសរសើរពីទឹកដមសំឡេងរបស់តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ថាពិតជាពិរោះនិងស្រទន់ប្លែកជាពិសេសកាន់តែទាក់ទាញនៅពេលដែលបានច្រៀងរួមគ្នាជាមួយ CEO របស់ផលិតកម្មបារមី គឺកញ្ញា ឡូរ៉ា ម៉ម ។

គួរឱ្យដឹងថាក្រោយពីក្លាយសមាជិកថ្មីនៅក្នុងផលិតកម្មបារមីតារាចម្រៀង រ៉េត ស៊ូហ្សាណា មានការផ្លាស់ប្តូរជាច្រើនពោលនាងបានពង្រឹងសមត្ថភាពបន្ថែមដោយការរៀននិពន្ធបទចម្រៀងដោយខ្លួនឯងបន្ថែមទៀត ។ ក្នុងនោះក៏មាន ហ្វេន ហ្វេន ជាច្រើនរំពឹងថា រ៉េត ស៊ូហ្សាណា នឹងមានស្នាដៃថ្មីៗជាមួយតារារ៉េប វណ្ណដា ក្រោយពួកគេបានរួមទ្រនំជាមួយគ្នា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post