header ads

Sponsor

ចុងក្រោយនេះគេសង្កេតឃើញបណ្ឌិតច្នៃម៉ូដ ឯម រៀម ហាក់មានសកម្មភាពស្ងប់ស្ងាត់ តែមិនមែនមានន័យថាលោកមិនបានរិះរកម៉ូដថ្មីៗសម្រាប់ការច្នៃម៉ូដនោះឡើយ ។ តួយ៉ាងថ្មីៗនេះលោកបានបង្ហាញនូវសម្លៀកបំពាក់ប្លៃកៗជាច្រើនដែលច្នៃមកពីបំណែកហូល ក៏ដូចជាខ្សែក្រណាត់វែងៗ តែមើលទៅទាក់ទាញមួយបែប ។ចង់ដឹងថាម៉ូដសម្លៀកបំពាក់របស់លោក ឯម រៀម ប្លែកកម្រិតណាមកទស្សនាទាំងអស់គ្នា ។ 

ក្នុងនាមជាអ្នកច្នៃម៉ូដែលបានទៅបន្តការសិក្សានៅប្រទេសបារាំង តែស្នាដៃច្នៃម៉ូដរបស់លោក ឯម រៀម ហាក់ទទួលរងការរិះគន់ពីសំណាក់មហាជនច្រើនជាងការសរសើរ ។ ប៉ុន្តែយ៉ាងណាក្រោយពីមានការសម្របសម្រួលពីសំណាក់ប្រធានសមាគមសិល្បៈអ្នកឧកញ៉ា ស្រីតូច ចំណាន នាពេលកន្លងមកលោក ឯម រៀម ក៏កាត់បន្ថយការច្នៃម៉ូដបែបសិចស៊ី តែក៏សុំឱ្យមហាជនបើកចិត្តទូលាយទទួលយករាល់ការច្នៃម៉ូដសម្លៀកបំពាក់របស់លោក ។


 អ្នកច្នៃម៉ូដវ័យជាង ៥០ឆ្នាំរូបនេះធ្លាប់លើកឡើងថាបើលោកមិនច្នៃម៉ូដប្លែកទេគឺគ្មានការចាបអារម្មណ៍ពីសំណាក់មជ្ឈដ្ឋាននានាឡើយ ហើយលោកក៏គ្មានឱកាសនឹងបានបញ្ចេញសមត្ថភាពនិងទេពកោសល្យចូលរួមនៅក្នុងកម្មវិធីនានានៅបណ្តារប្រទេសជិតខាងនោះដែរ ។ 
 

អ្វីដែលកត់សម្គាល់ទោះស្នាដៃច្នៃម៉ូដទទួលរងការរិះគន់ជេរប្រមាថពីសំណាក់មហាជនស្ទើរពាក់កណ្តាលប្រទេសក្តី តែលោក ឯម រៀម មិនមានការបាក់ទឹកចិត្តឡើយ ពោលលោកនូវបន្តចាប់អាជីពមួយនេះយ៉ាងរីករាយ ។

 តួយ៉ាងពេលនេះលោក ឯម រៀម បានបញ្ចេញនូវម៉ូដថ្មីៗមួយចំនួនដែលម៉ូដខ្លះច្នៃពីបំណែកហូលខ្មែរតូចៗមកផ្គុំចូលគ្នា ហើយខ្លះទៀតក៏បានច្នៃពីខ្សែក្រណាត់វែងៗសម្រាប់ធ្វើកម្រាលជូតជើង ជាដើម។ ប៉ុន្តែយ៉ាងណាម៉ូដថ្មីៗទាំងនេះហាក់មិនទទួលបានការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកនោះទេ ។ គួរឱ្យដឹងថាកន្លងមកតារាស្រីមួយចំនួនក៏បានពេញចិត្តជាមួយនឹងស្នាដៃច្នៃម៉ូដរបស់លោក ឯម រៀម ដែលមានដូចជាតារាចម្រៀង ទេព បូព្រឹក្ស និងអ្នកនាង ទឹម រដ្ឋា ជាដើម ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post