header ads

Sponsor

ក្រោយរង់ចាំអស់រយៈពេលជាងបីខែពេលនេះតារាចម្រៀងវ័យក្មេង លីន សោម៉ា បានចេញបទចម្រៀងថ្មីដែលជាបទមនោសញ្ចេតនាដែលមានចំណងជើងថា «មិនចេះតាមដាន»។បទថ្មីរបស់ម្ចាស់ពានរូបនេះក៏ទទួលបានការគាំទ្រពីសំណាក់ ហ្វេន ហ្វេន ជាច្រើន តែក្នុងនោះក៏មានការអាក់អន់ចិត្តខ្លះៗពីសំណាក់អ្នកគាំទ្រដោយសារបទដំបូងតែមិនមានវត្តមាន លីន សោម៉ា ជាអ្នកសម្តែង ។

បទចម្រៀងដំបូងរបស់ លីន សោម៉ា ក៏ទទួលបានការគាំទ្រពីសំណាក់មហាជនដោយមានការស៊ែរចែករំលែកជាច្រើនត្រឹមរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ។


 ក្នុងនោះក៏មានការខមិនពីសំណាក់អ្នកលេងហ្វេសប៊ុកស្ទើរគ្រប់គ្នាថាសំឡេងរបស់ លីន សោម៉ា ខុសប្លែកពីមុន ហើយខ្លះទៀតក៏លាន់មាត់ថាមិនត្រឹមតែសំឡេងប្លែកប៉ុណ្ណោះទេសូម្បីតែទម្រង់មុខក៏ប្រែប្រួលជាងមុនដែរ ។

 ប៉ុន្តែយ៉ាងណាបទចម្រៀងដំបូងរបស់ លីន សោម៉ា ក៏បានធ្វើឱ្យហ្វេន ហ្វេន របស់នាងមួយចំនួនមានការអាក់អន់ស្រពន់ចិត្តដោយសារមិនបានឃើញអាយដលខ្លួនបង្ហាញវត្តមាននៅក្នុងការសម្តែងបទដំបូងរបស់នាង ។ បើតាមការលើកឡើងពីសំណាក់អ្នកធ្វើការនៅក្នុងផលិតកម្មហង្សមាសបានបង្ហើបថាតាមពិត លីន សោម៉ា បានសំងំថតបទចម្រៀងថ្មីៗជាបន្តបន្ទាប់គ្រាន់តែមិនទាន់ចេញជាផ្លូវការ ។ ជាមួយគ្នានោះក៏មានអ្នកគាំទ្រមួយចំនួនសំណូមពរឱ្យនាងនិងម្ចាស់ពានរដូវកាលទីមួយ សួ វិចិត្រ  ច្រៀងរួមគ្នាព្រោះអ្នកទាំងពីរសុទ្ធតែមានសំឡេងពិរោះដូចគ្នា។ 

 

គួរឱ្យដឹងថាទម្រាំទទួលបានពាន Beat The Best  រដូវកាលទីពីរនិងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស លីន សោម៉ា មានកាតស៊ូ និងបរាជ័យជាច្រើនដង តែមិនបានធ្វើឱ្យនាងបោះបង់ចោលក្តីស្រមៃនោះឡើយ ។ អ្វីដែលកត់សម្គាល់ក្រោយពីក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងទ្រនំយក្សមួយនេះភ្លាម លីន សោម៉ា បានសម្រេចកែបន្ថែមច្រមុះឱ្យខ្ពស់ស្រួចដែលកាន់តែបន្ថែមសម្រស់តារាវ័យក្មេងរូបនេះឱ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀត៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post