header ads

Sponsor

នៅសុខៗអតីតកីឡាប្រដាល់លោក បឺត សំរេច ហាក់កើតទុក្ខមិនសុខចំពោះមហាជនមួយចំនួនដែលមិនជឿជាក់ថាលោកជាដំណក់ឈាមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ។​ប៉ុន្តែយ៉ាងណាលោកបានអះអាងថាសុខចិត្តរស់តាមព្រេងវាសនាទាំងឈឺចាប់មិនចង់កម្មពារជាមួយអ្នកណាម្នាក់ឡើយ ។

មកដល់ពេលនេះរឿងរ៉ាវរបស់លោក បឺត សំរេច បានស្ងប់ស្ងាត់ហើយបើទោះជាមានអ្នកខ្លះជឿជាក់ចំពោះការលើកឡើងរបស់លោកហើយខ្លះទៀតគិតថាជារឿងមិនពិតក្តី ។ ប៉ុន្តែម្នាក់ៗសុទ្ធតែបានទទួលស្គាល់ថាអតីតកីឡាប្រដាល់រូបនេះពិតជាមានទឹកដមសំឡេងពីរោះជាពិសេសនៅពេលលោកច្រៀងបទមនោសញ្ចេតនាសម័យដើម ។


អ្វីដែលកត់សម្គាល់សព្វថ្ងៃលោក បឺត សំរេច ក៏បានសម្រេចក្តីស្រមៃដោយបានក្លាយជាតារាចម្រៀងដែលមានប្រជា ប្រិយភាពម្នាក់បើទោះលោកទើបលេចមុខក្នុងសិល្បៈក្តី ។ បន្ថែមពីនោះក៏មានការបង្ហើបថាលោកក៏ទទួលបានតម្លៃខ្លួនគួរសមដែលធ្វើឱ្យជីវភាពរបស់លោកមានការប្រែប្រួលច្រើនជាងមុន ។ ប៉ុន្តែថ្មីៗនេះលោក បឺត សំរេច បែរជាគាស់កកាយរឿងអតីតកាលរបស់លោកជាថ្មីម្តងទៀតនៅក្នុងបណ្តាញសង្គមដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជនមួយចំនួន ។

ភ្ជាប់រូបភាពជាមួយលោក ស៊ឺន ស៊ីសាមុត ដែល អះអាងថាជាលោកឪពុកនោះលោក បឺត សំរេច បានរៀបរាប់ថា«ទ្រាំរស់ដល់ធំក្រោមទ្រនំកំសត់ដល់ប្រាប់រឿងពិតមកថាខ្ញុំបំពុលសង្គមឈឺណាស់ឈឺទ្រាំមិនចង់បាន ណាហើយស៊ូរស់បន្តតាមព្រេងវាសនា មិនចងកម្មពារ ឣ្នកណាឡើយ ឣរគុណលោកតាលោកយាយឣ៊ុំ ពូ មីង ជាទីស្រឡាញ់ហត្ថលេខាកូនប្រុសកំសត់របស់ឣធិរាជសម្លេងមាស់លោកពុក ស៊ីន ស៊ីសាមុតខ្ញុំសូមឣគុណបាទ មាសសុទ្ធមិនខ្លាចភ្លើង បឺត សំរេច»។ជុវិញការរៀបរាប់របស់លោក បឺត សំរេច ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលរួមផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តដល់រូបលោកគ្រប់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post