Sponsor

អ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហាញការគាំទ្រក្រោយបានឃើញតារាស្រី ហ្វី យ៉ាតា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនបន្ទាប់ពីឃើញតារាស្រីថៃ Pinky ច្រៀងបទ «សង្រ្កាន្តស្គាល់ស្នេហ៍» របស់តារារ៉េប វណ្ណដា បង្ហោះនៅក្នុងតិកតុកកាលពីថ្ងៃទី ១២ កន្លងមក ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាបានឃើញហើយថាមួយរយៈចុងក្រោយនេះបទចម្រៀង«សង្រ្កាន្តស្គាល់ស្នេហ៍» របស់តារារ៉េប វណ្ណដា បានផ្ទុះសារជាថ្មីដោយមានតារាល្បីរបស់ប្រទេសថៃ ឡាវ យកមកច្រៀងនិងរាំបង្ហោះតាមបណ្តាញសង្គមតិកតុក បើទោះបទនេះបានចេញជាច្រើនខែមកហើយ ។


យ៉ាងណាមិញថ្មីៗនេះគេបានឃើញតារាថៃល្បី នាង Pinky Savika បានបង្ហោះវីដេអូច្រៀងបទ «សង្ក្រាន្តស្គាល់ស្នេហ៍ »របស់ វណ្ណដា ដោយមានភ្ជាប់អក្សរនៅលើវីដេអូថា « SANGKRAN MAGIC» និងឈ្មោះ វណ្ណដា អមដោយរូបទង់ជាតិប្រទេសកម្ពុជា។ ការច្រៀងបទខ្មែររបស់តារាថៃរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរមានការភ្ញាក់ផ្អើលនឹងបានចូលទៅខមិនអរគុណដល់តារាស្រីថៃរូបនេះព្រោងព្រាត។

ក្នុងនាមជាតារាស្រីខ្មែរម្នាក់ស្រីស្អាត  ហ្វីយ៉ាតា បានស៊ែរវីដេអូច្រៀងរបស់ Pinky ភ្ជាប់ជាមួយសារយ៉ាងចាក់ដោតថា « តិចទៀតបាន BA ផលិតផលនៅខ្មែរហើយ គេដឹងយើងចិត្តទន់ត្រង់ណា គេធ្វើត្រង់ហ្នឹង គេឆ្លាត។ យើងច្រៀងបទគេសប្បាយលេងមិនថាខាងគេខ្លះដៀលយើងទេ តែអាគ្នាយើងខ្លះនេះឯង ជេរគ្នាឯងចង់ងាប់ ដល់គេច្រៀងបទយើង គេល្អណាស់ ខុសតែគ្នាឯង។ មើលៗ គិតឡើងវិញ ងាប់គ្នាឯង បានគ្នាគេអស់ហើយ»។សារបង្កប់អត្ថន័យរបស់ ហ្វីយ៉ាតា ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តដោយម្នាក់ៗបានចូលរួមខមិនថា «គិតជ្រៅបានដឹងថាគេទាក់ទាញដើម្បីល្បីគេសោះ» « គេប្រឹងច្រៀងដើម្បីថា វណ្ណដា ជាថៃតែច្រៀងមិនដូច» «ពេលគេច្រៀងបទខ្មែរម្នាក់ៗសរសើរថាគួរឱ្យស្រឡាញ់ណាស់»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor