Sponsor

ទោះបីជាមិនសូវបង្ហាញមុខនៅក្នុងការសម្តែងរឿងដូចមុនក្តី តែតារាសម្តែង ដួង ម៉ានិច្ច បានអះអាងថាអ្នកនាងនៅតែស្រឡាញ់ការសម្តែងនឹងទទួលថតរឿងដដែល តែសម្រាប់រឿងភាគមិនទទួលថតនោះទេ ។ អ្វីដែលគួរឱ្យកត់សម្គាល់ទោះវ័យនៅក្មេងក្តី តែ ដួង ម៉ានិច្ច និងស្វាមី បានចំណាយពេលរៀនធម៌ដើម្បីសេចក្តីសុខនៅក្នុងផ្លូវចិត្ត។

ធ្លាប់ជាតារាសម្តែងដែលនិយមប្រើប្រាស់ជីវិតឡូយឆាយជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗក្តី តែក្រោយរៀបការតារាសម្តែង ដួង ម៉ានិច្ច បានប្រែប្រួលខ្លាំងពោលនាងនិងស្វាមីសុខចិត្តមកប្រើជីវិតរស់នៅយ៉ាងសាមញ្ញនៅខេត្ត ជាពិសេសបានប្រើជីវិតរស់នៅបែបស្ងប់ស្ងាត់ដោយការដាំដំណាហូបផ្លែ និងបន្លែធម្មជាតិនៅលើដីលំហែរផ្ទាល់ខ្លួនដែលស្ថិតនៅក្នុងខេត្តកំពត ។ មួយវិញទៀត ដួង ម៉ានិច្ច និងស្វាមីក៏បានបានចំណាយពេលវេលាទៅរៀនធម៌បង្កើនចំណេះដឹង ជាពិសេសធ្វើឱ្យខ្លួនកាន់តែមានអារម្មណ៍ស្ងប់ និងមានក្តីសុខផ្លូចិត្តច្រើនជាងមុន ។


 ទាំងនេះហើយដែលធ្វើឱ្យជីវិត ដួង ម៉ានិច្ច និងស្វាមីអាចរស់នៅបានស្ងប់សុខនៅក្នុងជីវិតបែបអ្នកស្រែចំការនៅតាមបណ្តារខេត្តដោយមិនខ្វល់ខ្វាយជាមួយនឹងការប្រណាំងប្រជែងនិងភាពហាយសូរដូចមុននោះទេ ។

ដ្បិតឃ្លាតឆ្ងាយពីការងារសិល្បៈមួយរយៈក្តី តែ ដួង ម៉ានិច្ច អះអាងថានៅតែស្រ ឡាញ់ និង ទទួលថតរឿងដូចមុនដដែលគ្រាន់តែរឿងភាគមិនទទួលថតឡើយដោយសារអ្នកនាងចង់ចំណាយពេលវេលាជាមួយស្វាមី ហ៊ា ឆាត ឱ្យបានច្រើនជាពិសេសជាមួយការងារដែលខ្លួនស្រឡាញ់។

 រៀបការមួយរយៈក្តី តែតារាសម្តែង ដួង ម៉ានិច្ច  និងស្វាមីពុំទាន់មានបំណងយកកូនប្រឡែងលេងនៅឡើយទេដោយសារចង់ប្រើជីវិតរួមគ្នាជាប្តីប្រពន្ធឱ្យបានច្រើន ។ជារឿយៗគេតែងឃើញ ដួង ម៉ានិច្ច និងស្វាមីតែងចែករំលែកវីដេអូដាំដំណាំនិងបេះបន្លែធម្មជាតិបង្ហាញដល់អ្នកគាំទ្រនៅតាមបណ្តាញសង្គម ដែលមើលទៅពិតជាមានភាពរីក រាយជាខ្លាំង ។ ក្នុងនោះក៏មានមហាជនជាច្រើនចង់ប្រើជីវិតរស់នៅបែបធម្មជាតិដូចប្តីប្រពន្ធតារាសម្តែង ដួង ម៉ានិច្ច ទៀតផង ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor