Sponsor

មានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយពីលោក ហេង ទ្រី ដែលជាគូស្នេហ៍របស់លោក ម៉ាដូណា បានចេញមុខប្រកាសនៅក្នុងថ្ងៃទី ០៦នេះពីការចែកផ្លូវជាមួយ ម៉ាដូណា ក្រោយពីអ្នកទាំងពីរបានសាងស្នេហ៍រួមគ្នាជាង ៨ឆ្នាំ ។ អ្វីដែលគួរឱ្យកត់សម្កាល់ការប្រកាសបែកគ្នារបស់លោក ហេង ទ្រី នៅពេលនេះគឺចំពេលដែលលោក ម៉ាដូណា កំពុងមានវត្តមាននៅទឹកដីសហរដ្ឋអាមេរិក ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាលោក ម៉ាដូណា និងលោក ហេង ទ្រី បានភ្ជាប់ស្នេហ៍ភេទដូចគ្នានិងបានរួមរស់ ក្រោមដំបូលតែមួយជិត ៩ឆ្នាំមកហើយ ។តែនៅក្នុងថ្ងៃនេះលោក ហេង ទ្រី បានប្រកាសពីការបែកបាក់ជាមួយលោក ម៉ាដូណា ដោយបានប្រាប់ថាពួកគេទាំងពីរបានអស់មនោសញ្ចេតនាជាមួយគ្នាជិតមួយឆ្នាំ ហើយមូលហេតុដែលមិនទាន់ប្រកាសដោយសារលោកធ្វើចិត្តមិនបាន ។ លោក ហេង ទ្រី មិនបានបញ្ជាក់ពីមូលហេតុនៃការប្រេះឆានោះទេ ដោយគ្រាន់តែប្រាប់ថាដោយសារអស់មនោសញ្ចេតនារៀងខ្លួន ។ បើទោះបែកគ្នាក្តី តែលោក ហេង ទ្រី បានបង្ហាញការអរគុណដល់អតីតគូស្នេហ៍ព្រោះដោយសារលោក ម៉ាដូណា ទើបលោកអាចស្គាល់ប្រទេសជាច្រើនក៏ដូចជាភាពល្បីល្បាញនិងមនុស្សល្អៗ។ ព្រោះដូចដឹងស្រាប់ហើយថាលោកជាកូនកំព្រានឹងជាអតីតពលករចំណាកស្រុកម្នាក់នៅប្រទេសថៃម្នាក់ប៉ុណ្ណោះ ។


អ្វីដែលគួរឱ្យកត់សម្គាល់បើទោះបែកគ្នាក្តី តែលោក ហេង ទ្រី បានលើកឡើងពីសណ្តានចិត្តល្អរបស់លោក ម៉ាដូណា ថាបានរៀបចំសំណុំឯកសារឱ្យលោកទៅដើរលេងនៅប្រទេសអាមេរិក បារាំង និង អូស្រ្តាលី តែលោកច្រានចោលព្រោះគិតថាពួកយើងបានបែកគ្នាហើយ។ ជាចុងក្រោយលោកក៏សុំជូនពរឱ្យអតីតគូស្នេហ៍ ម៉ាដូណា បានជួបអ្នកក្រោយជាមនុស្សល្អនឹងស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ។ មិនមានការលាកប់ាំងលោក ហេង ទ្រី បានប្រាប់ថាក្រោយបែកគ្នាជាមួយលោក ម៉ាដូណា លោកក៏ទទួលបានខុនដូមួយនៅបឹងកក់ ។ ដើម្បីឱ្យកាន់តែច្បាស់លោក ហេង ទ្រី បានភ្ជាប់សំណេរយ៉ាងវែងអន្លាយថា

 «វីដេអូ 5:30នាទី បញ្ជាក់ការពិត បានបង្ហោះជូនជាសាធារណះនៅលើទំព័រផេកផ្លូវការ Heng  ពួកយើងទាំង ២ ពិតជាបានចែកផ្លូវគ្នាពិតប្រាកដ៏មែន ការជួបហើយបែកវាជារឿងធម្តតាសម្រាប់មនុស្សលោក ខ្ញុំពិតជាសោកស្ដាយខ្លាំងបំផុតដែរមិនអាចបន្តរដំនើរទៅមុខជាមួយគ្នាក៏សូមអភ័ទោសចំពោះបណ្ដាលអ្នកគាំទ្រ គូរស្នេហ៍របស់ខ្ញុំកន្លងមករយៈពេលជាង៨ឆ្នាំមកនេះពួកយើងបានតស៊ូរជាមួយគ្នាច្រើនណាស់មានទាំងរឿងល្អនិងមិនល្អ ពួកយើងបានឆ្លងកាត់ជាមួយគ្នា ខ្ញុំមិនដែលគិតថាពួកយើងមានថ្ងៃនេះនោះទេ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាបានកើតឡើងហើយ ចុងក្រោយមានស្នាមញញឹម នៅពីមុខភាពបែកបាក់ ដែលយើងទាំង២នាក់ ជួបប្រទះ ខ្ញុំសង្ឃឹមពុកម៉ែបងប្អូនជាទីស្រលាញ់និងទទួលយកបាននូវដំណឹងមួយនេះសូមចិត្ដពីបងប្អូនផងដែរការចែកផ្លូវគ្នាមួយនេះគឺមិនមានខាងណាខុសត្រូវនោះទេ គ្រប់យ៉ាងគឺពួកយើងអស់ចិត្ដពីគ្នារៀងខ្លួនសូមកុំដាក់សម្ពាធទៅម្ខាងៗអីគ្រប់យ៉ាងគឺគ្មានអ្នកខុសត្រូវនោះទេបញ្ហាចម្បងគឺពួកយើងអស់ចិត្ដរៀងខ្លួនសុំចិត្ដទុកមុនពីខ្ញុំបាន ហេង និង ម៉ាដូណា សូមខន្តីអភ័យទោសរាល់ភាសានិងសំដីមិនសមរម្យកើតមានដោយអចេតនា សូមអរគុណ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor