Sponsor

មានការត្រេកអរពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានដឹងថាប្រទេសកម្ពុជាបានជាប់ Guinness World Record ដែលមានចំនួនរថយន្តជាច្រើនដល់ទៅ ១៧៩គ្រឿងចតនៅមុខប្រាសាទអង្គរវត្តកាលពីថ្ងៃទី ១៧កន្លងទៅនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត GUMBALL 3000។
 

នៅក្នុងថ្ងៃទី ០៣នេះដែរឧកញ៉ា នឹម វណ្ណៈ បានបង្ហោះសារដ៏រីករាយនឹងជាមោទកភាពសម្រាប់ប្រទេសកម្ពុជាថា«សូមអបអរសាទរទីបំផុតប្រទេសកម្ពុជាយើងបានជាប់ Guinness World Record ដែលមានចំនួន Hyper cars, Supercars និង Luxury cars ចតច្រើនបំផុតនៅតំបន់បេតិកភណ្ឌពិភពលោក (ប្រាសាទអង្គរវត្ត) ចំនួន 179 គ្រឿង»។ ជាមួយដំណឹងដ៏អស្ចារ្យនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការរីករាយ និងចូលរួមស៊ែរចែករំលែកជាបន្តបន្ទាប់ ។ ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាផងដែរ ។
 

គូរបញ្ជាក់ថាព្រឹត្តិការណ៍ GUMBALL 3000 បានរៀបចំធ្វើឡើងនៅក្នុងប្រទេសកម្ពុជាក្រោមការជ្រោមជ្រែងពីក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនជីបម៉ុង រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។ ព្រឹត្តិការណ៍ Gumball3000 គឺជាព្រឹត្តិការណ៍អស្ចារ្យមួយដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងដោយមានការចួលរួមពីបណ្តារប្រទេសជាច្រើន។

 រថយន្តទំនើបៗទាំងនេះបាន ធ្វើដំណើរចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ ខេត្តសៀមរាបដើម្បីចូលរួមចូលរួមបំបែកឯកទគ្គកម្មពិភពលោកក្នុង ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេ ដើម្បីធ្វើការបំបែកឯកទគ្គកម្មកាលពីថ្ងៃ ទី ១៧ កន្លងទៅនៅមុខបរិវេណប្រាសាទអង្គរវត្ត។ អ្វីដែលគួរឱ្យកត់សម្គាល់ ព្រឹត្តិការណ៍ GUMBALL 3000  ជាព្រឹត្តិការណ៍មួយដែលធ្វើឱ្យបណ្តារប្រទេសនានាជាច្រើនកាន់តែស្គាល់ពីវប្បធម៌ប្រពៃណីនិងប្រទេសកម្ពុជាកាន់តែច្បាស់និងច្រើន ជាងមុន៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor