header ads

Sponsor

ជាសិល្បការិនីដែលមានឪពុកជាជនជាតិសៀមនិងទទួលបានសញ្ជាតិសៀមម្នាក់ដែរនោះ ពិធីការិនី ណា សាឌី បានលើកឡើងថាជនជាតិសៀមមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ មានជនជាតិសៀមខ្លះក៏ស្រឡាញ់និងឱ្យតម្លៃដល់ជនជាតិខ្មែរដែរ។ មិនតែប៉ុណ្ណោះពិធីការិនីកូនកាត់សៀមរូបនេះបានបន់ផ្សងឱ្យរឿងកំពុងក្តៅគគុកនេះគ្រាន់តែជារឿងរបស់ស្ថាប័នទាំងពីរមិនមែនជារឿងរបស់ប្រទេសជាតិទាំងមូល ។ 
 

រហូតមកដល់ពេលនេះរឿងរ៉ាវ Miss Grand International នៅតែបន្តផ្ទុះនៅក្នុងបណ្តាញសង្គម ស្របពេលដែលផេកផ្លូវការ Miss Grand International ក៏ត្រូវបានបិទមិនឱ្យអ្នកលេងបណ្តាញសង្គមនៅកម្ពុជាមើល ឃើញផងដែរ ។ ប៉ុន្តែយ៉ាងណាលោកស្រី អ៊ឹម សុគន្ធា បានប្រកាសធ្វើសន្និសិទ្ធសារព័ត៌មានដើម្បីបកស្រាយឱ្យបានច្បាស់លាស់នៅក្នុងថ្ងៃទី ០៩ ស្អែកនេះ ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅពេលត្រលប់ទៅដល់អាកាសយានដ្ឋានប្រទេសសៀម Miss Grand Thailand ដែលមានឈ្មោះថា Lin Malin បាន សម្ភាសទាំងទឹកភ្នែកថា នាងមិនពេញចិត្ត សុវត្ថិភាពនៅលើទូក និងគ្មានម្ហូបអាហារ មានតែសណ្ដែកដីស្ងោរ និងពងគ្រួចកូនដែលបេក្ខភាពបវរកញ្ញាភាគច្រើនមិនចេះទទួលទានឡើយ។ ហាក់ហួសចិត្តជាមួយនឹងទង្វើរបស់ Miss Grand Thailand រូបនេះដែលនិយាយបំផ្លើសការពិត ពិធីការិនី ណា សាឌី ដែលជាតារាសម្តែង និងពិធីការិនីកូនកាត់សៀមមួយរូបដែរនោះបានទទួលស្គាល ថាជនជាតិសៀមពិតជាជាតិនិយមណាស់ ធ្វើអ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិនមិនថាជនជាតិគេអាក្រក់ រឺ សាហាវប៉ិនណា គឺគេកាន់យើងគ្នាគេសិនហើយ។
 

បន្ថែមពីនេះ ណា សាឌី បានរៀបរាប់យ៉ាងវែងអន្លាយថា «ខ្ញុំគឺជាអ្នកសិល្បៈជាពិធីការិនី ខ្ញុំរួមកាងារជាមួយជនជាតិថៃច្រើនដងណាស់ ជាពិសេសខ្ញុំគឺជាកូនកាត់ខ្មែរ ថៃ មួយរូបដែលមានសញ្ញាណថៃយ៉ាងត្រឹមត្រូវ។ ខ្ញុំអាចនិយាយបានទេ មិនមែនឲ្យតែជនជាតិនេះ ជនជាតិនោះសុទ្ធអាក្រក់ទាំងអស់នោះទេ វាសិ្ថតទៅលើអត្តចរិករបស់បុគ្គល មិនមែនសំដៅទៅលើពូជសាសន៍នោះទេចា៎។ ក៏មានជនជាតិថៃខ្លះគាត់ក៏ស្រលាញ់ខ្មែរ នឹង ឲ្យតំលៃមកយើងដែរ។ 
 

មានរឿងមួយដែលខ្ញុំតែងតែសង្តេតមើលឃើញ នឹង ចងចាំក្នុងចិត្ត ជនជាតិថៃពិតជាជាតិនិយមណាស់ ធ្វើអ្វីក៏ដោយគឺត្រូវលើកជនជាតិគេជាមុនសិនមិនថាជនជាតិគេអាក្រក់ រឺ សាហាវប៉ិនណា គឺគេកាន់យើងគ្នាគេសិនហើយ។ ក្នុងរឿងនេះខ្ញុំពិតជារៀនសូត្របានពីគេច្រើនណាស់ ហើយពេលនេះគេជាន់យើងម្តងទៀតហើយ តើយើងគួរតែជាតិនិយមដាក់គេវិញទេចំពោះរឿងនេះ?ជាតិនិយមដោយមិនចាំបាច់ប្រើភាសាអសីលធ៌ រឺ អំពើហិង្សានោះទេ យើងគ្រាន់តែរួមរួបគ្នាប្រឆាំងលើទង្វើអយុត្តិធម៌របស់គេមកលើយើង រើបំរាស់ចំពោះរឿងដែលមិនត្រឹមត្រូវ នឹង មិនអោនក្បាលឲ្យគេវ៉ៃម្តងទៀតជាដាច់ខាត។ ខ្ញុំមិនកានជើងខាងណា យុត្តិធម៌ត្រូវតែមានចំពោះអ្នកស្អាតស្អំពិតប្រាកដតែប៉ុណ្ណោះ។ សូមឲ្យរឿងនេះជារឿងសំរាប់ស្ថាប័នទាំង២ មិនមែនសំដៅទៅលើប្រទេសទាំងមូលនោះទេ»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post