រហូតមកដល់ពេលនេះតារាសម្តែងរូបសង្ហាលោក បញ្ញា សិទ្ធ មិនទាន់មានគូគាប់ទ្រនាប់ចិត្តដូចមិត្តរួមជំនាន់ឡើយ តែអ្វីដែលចាប់អារម្មណ៍កាលពីពេលថ្មីៗតារាសម្តែងសាច់ខ្ចីរូបនេះបានប្រកាសរកដៃគូដោយលោកអះអាងថាប្រុសក៏បានស្រ្តីក៏បានសំខាន់ឱ្យតែយល់ចិត្តគ្នា។
មួយរយៈចុងក្រោយនេលោក បញ្ញា សិទ្ធ បានលេចមុខនៅក្នុងកម្មវិធីសិល្បៈជាបន្តបន្ទាប់ដែលមានទាំងការច្រៀងនិងសម្តែងរឿងខ្លីៗផងដែរ ។ ក្រៅពីនេះលោកក៏មានមុខរបរបន្ទាប់ប ន្សំ ផ្ទាល់ខ្លួនក្រៅពីការងារសិល្បៈ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះតារាសម្តែងប្រុសរូបនេះបានលើកឡើងដោយបើកចំហពីការប្រកាសរកគូស្នេហ៍ដោយលោកបញ្ជាក់ថាជាបុរសក៏បាននារីក៏បាន សំខាន់ឱ្យតែស្រឡាញ់លោកនិងគ្រួសារលោក។ សម្រាប់លោកមិនបារម្ភខ្លាចមហាជនរិះគន់ទេព្រោះសម័យនេះមានការបើកបង្ហាញចំពោះស្នេហាភេទដូចគ្នា ហើយសម្រាប់ឪពុកម្តាយរបស់លោកក៏មិនបានជំទាស់ឬហាមឃាត់នោះដែរសំខាន់ឱ្យតែកូនដើរផ្លូវល្អ ។អ្វីដែលកត់សម្គាល់ប្រសិនបើលោកជួបបុរសនៅក្នុងសុបិន្តលោកក៏នឹងមានបំណងរៀបការបើទោះនៅស្រុកខ្មែរមិនទាន់ទទួលស្គាល់ការរៀបការភេទដូចគ្នាក្តី តែពេលនេះរឿងស្រឡាញ់ភេទដូចគ្នាបានបើកទូលំទូលាយហើយ។
នេះជាលើកដំបូងដែលគេបានឮលោក បញ្ញា សិទ្ធ បើកបង្ហាញពីជីវិតឯកជនរបស់ខ្លួនជាសាធារណៈបែបនេះដោយមិនខ្លាចអ្នកគាំទ្ររបស់ខ្លួនរិះគន់ដូចមុន ។ មិនមានអ្វីចម្លែកទេព្រោះចុងក្រោយនេះគេសង្កេតឃើញសិល្បករ សិល្បការិនីមួយចំនួនបានសម្រេចភ្ជាប់ស្នេហ៍ភេទដូចគ្នានឹងរួមរស់នៅយ៉ាងមានក្តីសុខដោយគូស្នេហ៍ខ្លះក៏ទទួលបានកូនជាចំណងដៃនឹងរស់នៅយ៉ាងមានក្តីសុខមិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាឡើយ ៕