មានការចូលរួមរំលែកទុក្ខពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកដែលចូលចិត្តវិស័យសៀករហ័សកម្មក្រោយទទួលដំណឹងថាបិតាសៀកលោកតា ចៅ ហ្វា បាន អស់បុណ្យនៅក្នុងព្រឹកថ្ងៃទី ០៩ នេះក្នុងជន្មាយុ៩១ឆ្នាំ ។
មហាជនតិចតួចណាស់ដែលបានស្គាល់នូវទេពកោសល្យពិសេសរបស់លោកតា ចៅ ហ្វា ដែលត្រូវគេស្គាល់ថាជាស្តេចសៀកនិងរហ័សកម្មស្រុកខ្មែរ តែលោកតាបានបោះបង់អាជីពនេះជាយូរមកហើយដោយសារវ័យកាន់តែច្រើន។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនៅក្នុងថ្ងៃនេះដែរលោកតា ចៅ ហ្វា បានទទួលមរណភាពហើយដោយសារជរាពាធ។បើតាមការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច បានរៀបរាប់ថា « លោកតាចៅ ហ្វា អាយុ៩១ឆ្នាំបិតាសិល្ប:សៀករហ័សកម្មស្រុកខ្មែរ ពេលនេះលោកតាបានលាចាកលោកនេះហើយ នៅមុននេះបន្តិច។
ក្រោយពីក្រុមគ្រួសារព្យាយាមយកលោកតាទៅព្យាបាលកន្លងមករហូតអស់លទ្ធភាពនៃការចំណាយដ៏ច្រើនបើទោះជាមានប័ណ្ណប.ស.សក៏ដោយ។សូមដួងវិញ្ញាណក្ខន្ឌលោកតាបានដល់ឋានសុគតិភពកុំបីខានឡើយ។Rest in peace at Paradise grand pa!»។
ជាមួយដំណឹងដ៏អកុសលមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការក្តុកក្តួលជាខ្លាំងហើយក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារសពលោកតា ចៅ ហ្វា ផងដែរ នឹងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ អ្វីដែលចាប់អារម្មណ៍ការការបាត់បង់លោកតា ចៅ ហ្វា គឺជាការបាត់បង់ធនធានមនុស្សដ៍កម្រនៅក្នុងវិស័យសិល្បៈវេទមន្ត និងសៀករហ័សកម្មនៅកម្ពុជា ដែលបច្ចប្បន្នអ្នកដែលមានជំនាញពិសេសមួយនេះកាន់តែតិចៗទៅ៕