Sponsor

ខណៈរឿងរ៉ាវចម្រូងចម្រាសនៅក្នុងកម្មវិធីប្រកួតសម្រស់មិនទាន់ស្ងប់ស្ងាត់នៅឡើយរវាង ភាគីកម្ពុជានិងសៀមនោះ។ គេក៏ឃើញមានការទម្លាយនូវវីដេអូខ្លីៗមួយចំនួនពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងមានការបាក់ទឹកចិត្តជាខ្លាំងនៅក្នុងរឿងនេះ ជាពិសេសក្រោយពីមានការឌឺដងពីសំណាក់រៀមច្បង និងមហាជនមួយចំនួនជុំវិញភាពស្ងប់ស្ងាត់របស់នាងប៉ុន្មានថ្ងៃនេះ។

ខណៈសិល្បករ សិល្បការិនីរួមនឹងបវរកញ្ញា ជាច្រើនបាននាំគ្នាបញ្ចេញមតិក៏ដូចជាសម្តែងការឈឺចាប់ក្រោយបានឃើញទង្វើរបស់អ្នកគ្រប់គ្រង MGI លោក ណាវ៉ាត់ បានធ្វើមកលើលោកស្រី អ៊ឺម សុគន្ធា និងក្រុមការងារកម្ពុជានាពេលថ្មីៗនេះ ។ 


ក្នុងនោះគេបានឃើញការបង្ហោះសារក៏ដូចជាការឡាយវីដេអូ ជាច្រើនពីសំណាក់អ្នកសិល្បៈក៏ដូចជាអ្នកលេងហ្វេសប៊ុកមួយចំនួនជុំវិញទង្វើរបស់លោក ណាវ៉ាត់ ។ ប៉ុន្តែបើគេក្រឡេមើល ពេជ្រ វត្តីសារ៉ាវឌ្ឍី ហាក់ស្ងប់ស្ងាត់មិនមានការបញ្ចេញសារនិយាយអ្វីនៅក្នុងការចម្រូងចម្រាស់ដ៏ក្តៅគគុកនេះទេ ។ភាពស្ងប់ស្ងៀមរបស់អតីតបវរកញ្ញារូបនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនហាក់មានអារម្មណ៍ខឹងសម្បារដោយខ្លះបានបង្ហោះសារឌឺដងដល់ អតីត MGC 2022ពេជ្រ វត្តីសារ៉ាវឌ្ឈី កាលដែលនាងធ្លាប់បាននិយាយក្តែងនៅក្នុងពេលប្រកួតកន្លងមកថា «ខ្ញុំនឹងប្រើប្រាស់សំឡេងនាងខ្ញុំដើម្បីការពារប្រជាជនខ្ញុំអោយមានកិត្តិយស»។ សូម្បីតែ អតីតបវរកញ្ញា លីវ ជីលី និង ខ្លឹម ស្រីគា ក៏បានឡាយវីដេអូ និយាយឌឺដងត្រង់ចំណុចនេះដែរ ។

ប៉ុន្តែយ៉ាងណាថ្មីៗនេះក៏មានការលេចធ្លាយនូវសកម្មភាពមួយចំនួនដែលបានបង្ហាញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងបាក់ទឹកចិត្តជាខ្លាំង។ក្នុងនោះក៏មានមតិខ្លះបានលើកឡើងថាមូលហេតុ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ងាត់បែបនេះអាចថានាងកំពុង គាត់ជាប់ជាប់កិច្ចសន្យាហើយប្រសិនលូកដៃនៅក្នុងរឿងនេះអាចនឹងមានបញ្ហាធំដូច្នេះជម្រើសល្អគឺនៅស្ងប់ស្ងាត់ តែក៏រងសម្ពាធផ្លូវចិត្តខ្លាំងដែរ ។ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានខ្លះៗពីសំណាក់ ហ្វេន ហ្វេន តែប៉ុណ្ណោះការពិតបែបណាគេរង់ចាំមើលការបកស្រាយរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឈី ដោយផ្ទាល់៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor