ក្រោយជួបស្នេហ៍មិនសមបំណងពីរលើកពេលនេះស្រីស្អាត រឿន ណាត បានជួបស្នេហ៍ពិតហើយគ្រោងនឹងដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីជាតិក្រោយបុ្រសស្អាត លាវ វ៉ែងហួរ ជាដៃគូលុតជង្គង់សុំរៀបការនៅមុខប្រាសាទអង្គរវត្តកាលពិថ្ងៃទី ១២ ម្សិលមិញនេះ ។
គេចាំបានថាកាលពីមួយរយៈមុន រឿន ណាត បានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសសង្ហា លាវ វ៉េងហួរ ក្រោយពួកគេបានរួមការងារជាមួយគ្នាមួយរយៈ ។ អ្វីដែលចាប់អារម្មណ៍លើកនេះមិនមែនជាការលេងសើចឡើយមិនត្រឹមតែស្វែងយល់ចិត្តថ្លើមគ្នាប៉ុណ្ណោះទេគេបានឃើញស្រីស្រស់ប្រុសសង្ហាមួយគូតែងចែករំលែករូបភាពផ្អែមល្ហែមបង្ហាញដល់អ្នកគាំទ្រជាសាធារណៈនៅតាមកន្លែងកម្សាន្តនានាមិនថានៅក្នុងប្រទេសឬក្រៅប្រទេសនោះឡើយ។អ្នកគាំទ្រជាច្រើនសុទ្ធតែលាន់មាត់សរសើរពីភាពស័ក្តិសមរបស់គូស្នេហ៍មួយគូនេះមិនថារូបសម្រស់ឬអាយុឡើយ។
អ្វីដែលរំភើបនៅក្នុងថ្ងៃទី ១២ ម្សិលមិញនេះ រឿន ណាត ត្រូវបានគូស្នេហ៍បុរសសង្ហា លាវ វ៉េងហួរ Surprise លុតជង្គងសុំរៀបការយ់ាងផ្អែមល្ហែមនៅមុខប្រាសាទអង្គរវត្តដោយភ្ជាប់ពាក្យសម្តីយ៉ាងមានន័យថា«ថ្ងៃកំណើតដ៏សែនពិសេសអរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឲ្យជីវិតបងមានសម្រស់និងមានន័យបងសន្យាថាបងនឹងការពារបេះដូងអូនអស់មួយជីវិត Thank you for bringing meaning to my life and for saying yes to a lifetime of endless adventure, growth and unconditional love I love you »។
រូបភាពដ៏ផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការត្រេកអរនិងជូនពរគ្រប់គ្នា ។ បើទោះបីមិនទាន់បង្ហាញពីពេលវេលាពិតប្រាកដនៃថ្ងៃរៀបការក្តី តែមានការបង្ហើបថាអ្នកទាំងពីរត្រៀមនឹងដឹកដៃគ្នាចូលរោងការនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ រូបភាពដ៏ស្រស់ស្អាតទាំងនេះជារូបភាពPre Wedding របស់ពួកគេទាំងពីរ ។ មុននឹងជួបស្នេហ៍ពិតបែបនេះស្រីស្អាត រឿន ណាត ធ្លាប់បានជួបប្រទះនូវស្នេហាខកចិត្តចំនួនពីរលើកមកហើយដែរ ៕