ក្រោយពីស្ងាត់មួយរយៈថ្មីៗនេះតារាចម្រៀងរូបស្រស់ រ៉ាប៊ី បាន ទម្លាក់បទចម្រៀងថ្មីដែល ស្តាប់ហើយធ្វើឱ្យហ្វេន ហ្វេន ពេញចិត្តគ្រប់គ្នា ។ ម្នាក់ៗលាន់មាត់ស្ទើរគ្រប់គ្នាថាគ្រាន់តែឮភ្លេងចង់រាំទៅហើយដឹងតែកក្រើកខ្លាំងមិនចាញ់បទមុនៗឡើយ តែក៏មានហ្វេនខ្លះលើកឡើងថាស្តាប់ដំបូងឡើងព្រឺរោម ផងដែរ។
រ៉ាប៊ី ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងម្នាក់ដែលមានទីផ្សារការងារទូលាយមិនធម្មតាដែរ ពោលមួយបទៗរបស់នាងចេញមកកក្រើកតែម្តង ជាពិសេសក្បាច់រាំរបស់តារាចម្រៀងរូបនេះពិតជាទាក់ទាញមិនចាញ់តារាចម្រៀងប្រទេសជិតខាងនោះឡើយ។អ្វីដែលកត់សម្គាល់ថ្មីៗនេះតារាចម្រៀង រ៉ាប៊ី ក៏បានប្រកាសថាបានចាកចេញពីផលិតកម្មថោន តែមិនមែនថ្មីៗទេពោលនាងបានចេញយូរមកហើយគ្រាន់តែមិនពេលវេលាមិនអំណោយផលសម្រាប់ប្រកាសដំណឹង ដល់ ហ្វេន ហ្វេន ។
ទោះមិនមែនជាតារានៅក្នុងទ្រនំណាក្តី តែថ្មីៗនេះ រ៉ាប៊ី បានទម្លាក់បទថ្មីដែលមានចំណងជើងថា« ចង់ដាក់ស្នេហ៍អូនដាក់ចូលអត់បង?»មួយបទរបស់ រ៉ាប៊ី ពិតជាមិនធម្មតាទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រជាយុវវ័យជាខ្លាំង ដែលអ្នកខ្លះបានបញ្ចេញមតិថា យូរៗចេញម្តង តែមួយបទៗរបស់អាយដល រ៉ាប៊ី ចេញមកកក្រើកតែម្តង ។ ឡូយអស់ស្ទះគ្រាន់តែឮភ្លេងចង់រាំទៅហើយ។ជាមួយគ្នានោះផងដែរក៏មានការខមិនបែបលេងសើចនៅក្នុងចំណងជើងបទចម្រៀងនេះជាហូរហែរផងដែរ ។
រ៉ាប៊ី ក៏ជាតារាចម្រៀងជើងខ្លាំងម្នាក់ក្នុងចំណោមតារាចម្រៀងដែលនិយមច្រៀងបទបែបញាក់កន្ត្រាក់អារម្មណ៍ដូចជា ទេព បូព្រឹក្ស និង យូរី ជាដើម ។ ក្រៅពីនេះអ្វីដែលកាន់តែទាក់ទាញទៀតនោះគឺរូបសម្រស់រួមជាមួយនឹងការលេងស្ទីលតែងខ្លួនរបស់តារាចម្រៀងរូបនេះដែលកាន់តែធ្វើឱ្យយុវវ័យជាច្រើនពេញចិត្តរូបនាងជាខ្លាំង ។បទល្បីៗផ្ទុះខ្លាំងដល់ប្រទេសជិតខាងរបស់ រ៉ាប៊ី មានដូចជា «មាន់ស្រែ» និង «ស្រារាំ» ជាដើម៕