Sponsor

សល់ប្រមាណជាងកន្លះខែទៀតប៉ុណ្ណោះពិធីការិនីសម្បុរស្រអែមស្រស់ សុភ័ក្រ្ត កុសុម៉ា នឹងត្រៀមចូលរោងការទៅតាមប្រពៃណីខ្មែជាមួយដៃគូក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នាប្រមា ណជា៧ឆ្នាំ ។ អ្វីដែលកត់សម្គាល់ពិធីមង្គលការរបស់សិល្បការិនីរូបនេះក៏មានភាពអធិកអធមមិនធម្មតាដែរដោយត្រៀមដល់ទៅពីរអាគារសម្រាប់ទទួលភ្ញៀវកិត្តិយសហើយថែមទាំងកំណត់រឿងនេះសម្រាប់អ្នកចូលរួមផងដែរ ។ 
 

បើតាមគម្រោងពិធីការិនីសម្បូរវោហាស៍ សុភ័ក្រ្ត កុសុម៉ា ត្រៀមនឹងស្លៀកឈុតកូនក្រមុំនៅក្នុងថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារOCIC អាគារ A និង B។ពេលនេះដែរនាង និងអនាគតស្វាមីក៏កំពុងមមាញឹកនៅក្នុងការដើរចែកធៀបអញ្ជើញ មិត្តភក្តិក្នុងនិងក្រៅសិល្បៈសម្រាប់ចូលរួមនៅក្នុងពិធីរបស់ខ្លួន ។ 

ឃើញតែលេងសើចនៅក្នុងកម្មវិធីនានា តែសម្រាប់នៅក្នុងថ្ងៃមង្គល សុភ័ក្រ្ត កុសុម៉ា មានការរៀបចំយ៉ាងសម្រិតសម្រាំងទៅតាមចំណង់ចំណូលចិត្តខ្លួនដោយភ្ញៀវចូលរួមនៅពេលល្ងាចតម្រូវឱ្យស្លៀកពណ៌បែបស្រាលៗដែលមានដូចជាពណ៌ស ផ្កាឈូក លឿងស្រាល និងពណ៌ត្រាវ ហើយសម្រាប់ពេលព្រឹកស្លៀកអ្វីក៏បានតែបើអាចភ្ញៀវកិត្តិយសប្រើប្រាស់ពណ៌ស ឬ ពណ៌ប្រាក់ ។ 

ជាមួយនឹងការត្រៀមបញ្ចប់ភាពនៅលីវរបស់ពិធីការិនី សម្បូរវោហាស៍ម្នាក់នេះបានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនរីករាយ រហូតតារាខ្លះសុខចិត្តមិនទទួលការងារនានានៅក្នុងថ្ងៃ សុភ័ក្រ្ត កុសុម៉ា រៀបការផងដែរ ។ 
បើតាមប្រភពមិត្តភក្តិដែលស្និទ្ធជាមួយ សុភ័ក្រ្ត កុសុម៉ា បានបង្ហើបថាពិធីមង្គលការរបស់ សុភ័ក្ត្រ កុសុម៉ា គ្រោងនឹងចំណាយច្រើនគួរសមព្រោះទាំងនាង និងអនាគតស្វាមីសុទ្ធតែជាអ្នកដែលមានមុខមាត់និងកេរ្តិ៍ឈ្មោះនៅក្នុងសង្គមម្នាក់ដែរ ។សម្រាប់ឆ្នាំនេះដែរ សុភ័ក្រ្ត កុសុម៉ា មានវ័យ ៣១ឆ្នាំហើយមុននឹងសម្រេចចិត្តរៀបការអ្នកទាំងពីរបានទំនាក់ទំនងជាមួយគ្នាស្ងាត់ៗប្រមាណជា៧ឆ្នាំឯណោះហើយគូស្នេហ៍ក៏បានសារភាពសុំរៀបការនៅចំពោះមុខក្រុមគ្រួសារនិងមិត្តភក្តិកាលពីអំឡុងខែសីហាពោលនៅក្នុងថ្ងៃខួបកំណើតរបស់នាងតែម្តងដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកគ្រប់គ្នាព្រោះសុខៗ សុភ័ក្រ្ត កុសុម៉ា បើកបង្ហាញមុខមាត់ ស្រស់សង្ហារបស់ដៃគូជាសាធារណៈ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor