Sponsor

«ពេលខ្ញុំដួលអ្នកនៅឯណា» ជាចំណងជើងបទចម្រៀងថ្មីរបស់តារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា ដែលត្រៀមនឹងទម្លាក់ចេញនៅក្នុងដើមខែវិច្ឆិកាខាងមុខនេះ។​អ្វីដែលកត់សម្គាល់មិនទាន់ទាំងបានចេញពេញផង តែអ្នកគាំទ្រក៏ដូចជាមិត្តរួមទ្រនំជាច្រើនសុទ្ធតែបានលាន់មាត់សរសើរពីភាពចាក់ដោតនៅក្នុងបទចម្រៀងមួយបទនេះគ្រប់គ្នា ។

គួរឱ្យដឹងថាស្ងាត់ៗតារាចម្រៀងដែលមានប្រភពមកពីខេត្តក្រចេះ សុគន្ធ និសា បានប្រកាសជាតារាចម្រៀងឯករាជ្យដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ។ អ្វីដែលកត់សម្គាល់មិនឱ្យអ្នកគាំទ្រខកចិត្តក្រោយ ប្រកាសជាតារាឯករាជ្យមិនបានប៉ុន្មានផង សុគន្ធ និសា ត្រៀមចេញបទចម្រៀងថ្មីដែលមានចំណងជើងថា«ពេលខ្ញុំដួលអ្នកនៅឯណា»ដែលត្រៀមនឹងចេញនៅក្នុងថ្ងៃទី ១ខែ១១ ខាងមុខនេះ ។

អ្វីដែលគួរឱ្យកត់សម្គាល់កាលពីថ្ងៃ ទី ១៧ ម្សិលមិញនេះ សុគន្ធ និសា បានបង្ហាញវីដេអូខ្លីនៅក្នុងបទថ្មីរបស់ខ្លួនប្រមាណជា ១៨ វិនាទី ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនអន្ទះសារចង់ស្តាប់បទទាំងមូលជាខ្លាំង ។ ខ្លះលើកឡើងថាបទនេះស្តាប់ទៅសេធណាស់ស្តាប់ហើយចាក់ដោតដល់បេះដូងតែម្តងអាយដល។ សូម្បីតារាចម្រៀង ពេជ្រ សោភា ក៏បានចូលរួមបញ្ចេញមតិឱ្យ សុគន្ធ និសា ស៊ូ ៗ ផងដែរ ។ គេរំពឹងថាបទដំបូងរបស់ សុគន្ធ និសា ក្រោយប្រកាសជាតារាឯករាជ្យពិតជាផ្ទុះខ្លាំងជាមិនខាន ។

នេះជាលើកទីពីរដែលតារាចម្រៀង សុគន្ធ និសា បានចាកចេញពីផលិតកម្មហង្សមាស តួយ៉ាងនៅឆ្នាំ២០១២អ្នកនាងបានចេញពីផលិតកម្មហង្សមាសដើម្បីចូលផលិតកម្មថោន ហើយនៅក្នុងឆ្នាំ ២០១៦ អ្នកនាងក៏វិលមកទ្រនំយក្សមួយនេះជាថ្មី ។ ប៉ុន្តែស្ងាត់ៗ សុគន្ធ និសា ក៏បានប្រកាសខ្លួនជាតារាឯករាជ្យនឹងត្រៀមចេញបទចម្រៀងដំបូងនៅក្នុងដើមខែ១១ ខាងមុខនេះ ។ គេមិនទាន់ដឹងថាក្រោយក្លាយជាតារាឯករាជ្យតើ សុគន្ធ និសា នឹងនៅតែបន្តតំណែងជា​ជាគ្រូបង្វឹកក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក«The Voice Kids Cambodia »និងគណៈកម្មការក្នុងកម្មវិធី «Cambodian Idol Junior» នៅក្នុងទ្រនំផលិតកម្មហង្សមាសឬបែបណានោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor