Sponsor

មានការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាច្រើនបើទោះមិនមានទ្រនំជាក់លាក់ តែតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា នៅតែជាតារាដែលមានគុណភាពនឹងភាពល្បីល្បាញមិនថាក្នុងស្រុកឬក្រៅស្រុក ។ តួយ៉ាងថ្មីៗនេះ មាស សុខសោភា បានបង្ហាញវត្តមាននៅក្នុងស្ទូឌីយោថតសំឡេងនៅសហរដ្ឋអាមេរិកដើម្បីថតចម្រៀងដាក់បញ្ចូលក្នុងភាពយន្តដែលត្រៀមដាក់បញ្ចាំងក្នុងកម្មវិធីដ៏ល្បី Netflix ថែមទៀត។ 
 

កាលពីថ្ងៃទី ២១ ម្សិលមិញនេះតារាចម្រៀង មាស សុខសោភា បានចែករំលែករូបភាពជាច្រើនសន្លឹកដែលអ្នកនាង និងគូស្នេហ៍បានបង្ហាញវត្តមាននៅក្នុងស្ទីឌីយោនៅសហរដ្ធអាមេរិចដែលមានឈ្មោះថា Disher Sound ដែលស្ថិតនៅក្នុងទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ 

ក្នុងនោះម្ចាស់បទ «ដើមឈើស្នេហ៍»រូបនេះបានបង្ហោះសាររៀបរាប់ថា «បទពិសោធន៏នៃការថតបទចំរៀងថ្មីរបស់នាងខ្ញុំនៅក្នុងស្ទីឌីយោនៅសហរដ្ឋអាមេរិចដែលត្រៀមដាក់បញ្ចូលក្នុងសាច់រឿងភាពយន្តខ្នាតធំឆាប់ៗនេះThank you Mr.Tom,Daron and Rada»។ ជុំវិញការលើកឡើងពីសមិទ្ធផលថ្មីរបស់ មាស សុខសោភា នៅស្ទីឌីយោសហរដ្ឋអាមេរិក បានធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងមានការរំភើបជាខ្លាំងហើយម្នាក់ៗរង់ចាំទស្សនាបទថ្មីរបស់អ្នកនាងដែលនឹងត្រៀមដាក់បញ្ចូលនៅក្នុងខ្សែភាពយន្តខ្នាតធំដែលនឹងចាក់នៅក្នុងកម្មវិធីល្បី Netflix ហើយក៏មានអ្នកខ្លះចង់ដឹងពីចំណងជើងភាពយន្តនេះផងដែរ ។
បើតាមដឹងការចេញទៅថតបទចម្រៀងនៅស្ទីឌីយោនាទឹកដីសហរដ្ឋអាមេរិកនេះគឺអំឡុងពេល មាស សុខសោភា បានចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅទីក្រុង San Francisco កាលពីពេលកន្លងទៅជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត  បាន មុន្នីលក្ខណ៍ និងលោក វណ្ណថាន ជាដើម ។ចុងក្រោយនេះក្រៅពីចេញបទចម្រៀងថ្មីៗ មាស សុខសោភា ក៏បានដឹកដៃគូស្នេហ៍លោក អ៊ិត ដារ៉ា កើបប្រាក់រួមគ្នាតាមរយៈការផ្សព្វផ្សាយផលិតផលនានា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor