ក្រោយពីនិយាយលេងសើចធ្វើឱ្យប៉ះពាល់ដល់អតីតដៃគូពិធីការិនីនៅក្នុងកម្មវិធី«ពេញចិត្តឬអត់» តាប៊ុយ ក៏បានចេញវីដេអូសុំទោសចំពោះសម្តីរបស់ខ្លួនភ្លាមៗដែរ ។ ហាក់មិនអស់ចិត្ត តាប៊ុយ ក៏បានឆាតទៅសុំទោស សុភ័ក្ត្រ កុសុម៉ា ដោយផ្ទាល់តាមសារអេឡិចត្រូនិច តែត្រូវពិធីការិនីរូបនេះតបវិញបែបនេះ។
គួរឱ្យដឹងថាពាក្យសម្តីរបស់ តាប៊ុយ មិនត្រឹមធ្វើឱ្យសុភ័ក្ត្រ កុសុម៉ា ដែលនឹងត្រៀមខ្លួនធ្វើកូនក្រមុំ នៅក្នុងពេលឆាប់ៗនេះអាក់អន់ស្រពន់ចិត្តប៉ុណ្ណោះទេ សូម្បីមិត្តភក្តិក្នុងសិល្បៈមួយចំនួនក៏បានបង្ហាញការហួសចិត្តចំពោះពាក្យសម្តីរបស់ តាប៊ុយ កាលពីពេលថ្មីៗនេះផងដែរ ។
អ្វីដែលកត់សម្គាល់ដ្បិតបានចេញវីដេអូសុំទោសចំពោះកំហុសឆ្គងរបស់ ខ្លួនក្តី តែ តាប៊ុយ ក៏បានឆាតទៅសុំទោសដោយផ្ទាល់ តែត្រូវ សុភ័ក្រ្ត កុសុម៉ា ប្រាប់ថា ដំបូងនាងពិតជាខឹងខ្លាំង តែពេលនេះនាងមានការអាក់អន់ចិត្តខ្លាំងហើយក៏សុំកុំឱ្យ តាប៊ុយ ចេញវីដេអូនិយាយបន្តទៀត ព្រោះកាលដែលនិយាយថាខ្លួនជាមនុស្សនិយាយត្រង់វាកាន់តែជាកំហុសធ្ងន់ថែមទៀត ។ ចុងក្រោយ សុភ័ក្ត្រ កុសុម៉ា ក៏សុំឱ្យ តាប៊ុយ បំភេ្លចរឿងនេះចោលទៅ ។
ខណៈ តាប៊ុយ ទទួលស្គាល់ថាកំហុសឆ្គងមិនអាចត្រឡប់ តែលោកចង់សុំទោសចំពោះ កុសុម៉ា ដើម្បីឱ្យបានធូរចិត្តឡើងវិញ ។
បើតាមគម្រោង សុភ័ក្ត្រ កុសុម៉ា ក៏គ្រោងនឹងស្លៀកឈុតកូនក្រមុំនៅក្នុងថ្ងៃទី ០៩ខាងមុខនេះដែលពិធីរបស់នាងត្រូវបានរៀបចំទទួលភ្ញៀវកិត្តិយសដល់ទៅពីរអាគារនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារOCIC។ បើតាមការលើកឡើងរបស់ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះប្រាប់ថា ក្រោយរៀបការហើយស្វាមីរបស់នាងដែលជាអ្នករស់នៅខេត្តសៀមរាបនឹងត្រូវឡើងមករស់នៅទីក្រុងភ្នំពេញរួមគ្នា ។ សុភ័ក្រ្ត កុសុម៉ា ក៏មិនទាន់មានបំណងយកកូនប្រឡែងលេងភ្លាមៗ ព្រោះនាងចង់ពង្រឹងអាជីវកម្មរបស់ខ្លួនខាងផ្នែករៀបចំតន្ត្រីឱ្យធំជាងមុន ៕