Sponsor

មានការចាប់អារម្មណ័ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក្រោយពីបានឃើញ គឺម លីហ្សា ចែករំលែកវីដេអូខ្លីមួយដែលបញ្ជាក់ថាព្រលឹងរបស់លោក កៅ សីហា បានចូលទៅលើតារាសម្តែងស្រីម្នាក់ដោយយំសោកមិនអស់អាល័យចំពោះការចាកចេញទៅយ៉ាងលឿនបែបនេះ ។ ប៉ុន្តែវីដេអូមួយនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្កមហ្វេសប៊ុកវែកញែកជាបន្តបន្ទាប់ដោយមានទាំងការជឿ និងមិនជឿផងដែរ។
កាលពីថ្ងៃទី ២៣ ម្សិលមិញនេះជាថ្ងៃដែលសពលោក កៅ សីហា ត្រូវយកទៅបូជាក្រោមការជូនដំណើរពីសំណាក់សាច់ញាតិ និងមិត្តភក្តិក្នុងសិល្បៈជាច្រើន ។ ប៉ុន្តែជាមួយគ្នានោះគេក៏បានឃើញវីដេអូខ្លីមួយដែលចែករំលែកដោយ គឺម លីហ្សា ដែលមានរយៈពេលប្រមាណជាងមួយនាទី ដោយភ្ជាប់ខេបសិនថា «ព្រលឹងបង កៅ សីហា ចូលចំពេលបូជានិយាយថា ហេតុអីបានយកគាត់ទៅ»។បើតាមអ្នកដែលនៅក្នុងពិធីនោះបានឱ្យដឹងថាព្រលឹងរបស់លោក កៅ សីហា បានចូលទៅក្នុងខ្លួនតារាសម្តែងស្រី ភីយ៉ា នឹងបានយំស្រែកស្តាយដែលខ្លួនចាកចេញទាំងមិនអស់ចិត្ត។
 

វីដេអូរបស់ គឺម លីហ្សា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនដោយអ្នកខ្លះបានបង្ហាញការជឿជាក់ ហើយខ្លះទៀតបានគិតថាជារឿងមិនសមហេតុផល ។ ក្នុងនោះក៏មានការបញ្ចេញមតិវែកញែកជាច្រើនថា «មិនជឿទេ»«អត់យល់ទេ បើតាមចាស់ៗថាខ្មោចដែស្លាប់ទាល់តែគម្រប់ 7 ថ្ងៃ បានខ្មោចដឹងខ្លួនថាខ្លួនឯងបានស្លាប់ទៅហើយ តែនេះមិចមកចូលថ្ងៃបូលជាទៅវិញ»  «ខ្មោចអ្នកក្រទោះចូលក៏គ្មានអ្នកដឹងដែរ» «ចង់ដឹងខ្មោចចូលមិនចូលឱ្យដើរចូលឡានមើល»។

 តែក៏មានអ្នកខមិនមួយចំនួនបានបង្ហាញការជឿជាក់ដោយនិយាយថា «កាលគឹមខ្ញុំស្លាប់ ក៏ធ្លាប់ចូលលោកយាយម្នាក់ដែលបានចូលរួមដែរ (ធ្លាប់តែឃើញក្នុងរឿង តែជួបនៅក្រៅស្ដែងៗ គួរអោយខ្លាចហើយស្រែកខ្លាំងៗទៀតផង)» «ពីមុនខ្ញុំមិនដែលជឿរឿងចឹងៗទេតែជួបខ្លួនឯងផ្ទាល់ទើបជឿ»។ ដោយឃើញមានការវែកញែកច្រើន គឹម លីហ្សា បាននិយាយថាគ្មានអ្នកណាទំនេរយករឿងនេះមកលេងសើចឡើយ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor