Sponsor

ជៀសវាងមានការវែកញែកច្រើនទាំងវិជ្ជមាន និងអវិជ្ជមានពេលនេះតារាសម្តែង ភីយ៉ា បានចេញមុខលើកឡើងថាអ្នកនាងមានដួងចិត្តស្អាតបរិសុទ្ធមិនខ្វល់នឹងអ្នកនិយាយទេ តែសុំកុំឱ្យជេរនឹងគិតថាអ្នកនាងចង់ល្បីព្រោះអ្នកនាងល្បីយូរហើយ ។
 

គួរឱ្យដឹងថាតារាសម្តែង ភីយ៉ា ដែលមានងារជាជំទាវម្នាក់ដែរនោះត្រូវបានព្រលឹងលោក កៅ សីហា ចូលនៅពេលអ្នកនាងបានចូលរួមជូនដំណើរផលិតកររូបនេះជាចុងក្រោយទៅបូជា ។វីដេអូដែលព្រលឹងលោក កៅ សីហា ចូលតារាសម្តែង ភីយ៉ា ត្រូវបានចែករំលែកជាបន្តបន្ទាប់ដែលមានទាំងអ្នកជឿ និងអ្នកមិនជឿគិតថាជារឿងមិនសមហេតុផលជាដើម ។ ភីយ៉ា ក៏បានរៀបរាប់ត្រួសៗថាមុនព្រលឹងលោក កៅ សីហា ចូលអ្នកនាងក៏បានដឹងខ្លួនខ្លះនឹងបានតវ៉ាជាមួយព្រលឹងលោក កៅ សីហា ដែរ តែអ្នកនាងមិនបាននិយាយប្រាប់គេឯងព្រោះមិនចង់ឱ្យមានការភ្ញាក់ផ្អើលពេលកំពុងហែរសព សូម្បីមិត្តរួមអាជីពដែលនៅជិតអ្នកនាងខ្លះក៏បានធំក្លិនចម្លែកដែរ ។ 
 

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដោយសារមានការបញ្ចេញមតិច្រើនចំពោះរឿងនេះ  ភីយ៉ា បានចេញមុខបង្ហោះសារខ្លីដែលមានអត្ថន័យថា«ដួងចិត្តខ្ញុំស្អាតបរិសុទ្ធខ្ញុំមិនខ្វល់និងអ្នកនិយាយទេ មាត់មួយគំនិតមួយមាត់មួយរយគំនិតមួយរយនេះហើយមនុស្សលោកមានមតិបានហើយកុំជេរខ្ញំកុំគិតថាខ្ញុំយកវីយូ ខ្ញុំល្បីស្រាប់ហើយកុំអោយមានបាបជាប់ខ្លួនណា»។សារខ្លីរបស់អ្នកនាង ភីយ៉ា ក៏ទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកសិល្បៈមួយចំនួនដោយក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ផ្តល់ជាគំនិតឱ្យ ភីយ៉ា ទៅស្រោចទឹកលើករាសីក្រោយកើតមានរឿងនេះ ។

 ភីយ៉ា ត្រូវបានគេស្គាល់ថាជាតារាសម្តែងស្រីដែលមានប្រជាប្រិយភាពគួរសមនៅក្នុងសិល្បៈដោយអ្នកនាងលេចមុខនៅក្នុងខ្សែរឿងជាច្រើនមិនថារឿងសម័យឬរឿងភាគបុរាណនោះទេ ។ បើទោះមានស្វាមីនិងមានងារជាជំទាវក្តី តែតារាសម្តែង ភីយ៉ា នៅតែបន្តអាជីពសិល្បៈដោយមិនមានការប្រចណ្ឌពីសំណាក់ស្វាមីឡើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor