Sponsor

V40 series ZEISS Portrait​ So Pro បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការបើក

ការកម្ម៉ង់ទិញទុកមុន។ អតិថិជនដែលចូលចិត្តថតរូបដោយប្រើប្រាស់ smartphone មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកញ្ចក់លែន ZEISS ដែលមានសមត្ថភាពខ្ពស់ក្នុងការថតរូប Portrait ទន្ទឹមនឹងនេះថាមពលថ្មដ៏ខ្លាំងក្លារបស់V40 Lite និងមុខងារបច្ចេកវិទ្យា AI កម្រិតខ្ពស់ ដែលមុខងារនេះជាតម្រូវការរបស់អតិថិជនដែលកំពុងពេញនិយម ។ បន្ថែមពីនេះ vivo V40 series មិនត្រឹមតែមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ព្រមទាំងមានពណ៌ស្រស់ស្អាតទៀតផង។

V40 5G​ តម្លៃ $499 មានពីរពណ៌ Sunglow Peach និង Stellar Silver

V40 Lite តម្លៃ $319 មានពីរពណ៌ Titanium Silver និង Dynamic Black

V40 5G បំពាក់មកជាមួយកញ្ចក់លែន ZEISS Portrait So Pro

V40 5G បំពាក់កញ្ចក់លែន ZEISS នឹងផ្តល់​ការថតរូបបែប Portrait ចេញមកដូចអ្នកថតរូបអាជីព 50​MP f/1.88 aperture ចាប់យកព័ត៌មាននៃរូបភាពយ៉ាងលម្អិតនិងច្បាស់ល្អរួមជាមួយនឹង OIS កាត់បន្ថយភាព​រំញ័រ ដែលជួយអោយការថតរូបនៅមានស្ថេរភាព។ កាមេរ៉ា ZEISS Ultra-Wide-Angle ទំហំ 50MP ជាមួយនឹងមុំ119° និង Autofocus ពូកែក្នុងការថតទេសភាពនិងរូបថតជាក្រុម។

កាមេរ៉ា ZEISS Group Selfie ទំហំ 50MP មានមុខងារ AI Facial Contouring សម្រាប់ការថតរូប Selfie ចេញមកស្រស់ស្អាតបែបធម្មជាតិ។

V40 Lite បំពាក់កាមេរ៉ាខាងមុខទំហំ 32MP និងកាមេរ៉ាខាងក្រោយមានទំហំ 50MP ​កាមេរ៉ា Bokeh 2MP រួមជាមួយ AI Aura Light សម្រាប់រូបភាពរស់រវើក ច្បាស់លាស់ជាមួយនឹងបែបផែន Bokeh ដ៏ស្រស់ស្អាត។ លក្ខណៈពិសេសរបស់មុខងារទាំងពីរនេះលើកកម្ពស់ការថតរូបរបស់អ្នក មិនថាការថតរូបបែបទេសភាព ថតរូបPortrait រូបភាពចេញមកគឺពិតជាមានភាពស្រស់ស្អាត។​

V40​ series ត្រូវបានធ្វើឱ្យប្រសើរឡើងដោយ បច្ចេកវិទ្យាមុខងារ AI ថ្មី​

ទាំង V40 5G និង V40 Lite ផ្តល់នូវពន្លឺគុណភាពបែបស្ទូឌីយោដែលរូបភាពចេញមកច្បាស់បានយ៉ាងល្អទោះបីជាស្ថិតនៅក្រោមកន្លែងមិនសូវមានពន្លឺ ដោយសារតែ AI 3D Studio Lighting បន្ថែមពន្លឺបំពេញរូបថតនោះអោយមើលទៅដូចធម្មជាតិសម្រាប់កន្លែងដែលមានពន្លឺខ្សោយ ។

បន្ថែមពីលើ AI Aura Light ដែលមាននៅក្នុង vivo V40 series ក៏បាន ភ្ជាប់មកជាមួយបច្ចេកមានវិទ្យាAI ដែលមានដូចជា AI erase សម្រាប់ការលុបរូបឬវត្ថុដែលមិនចង់បានចេញនិង AI Photo Enhance សម្រាប់កែលម្អរូបថតព្រិលហើយធានាបាននូវភាពច្បាស់លាស់កាន់តែប្រសើរឡើង ។

ដំណើរការរលូនជាមួយនឹងថាមពលថ្មប្រើប្រាស់បានយូរ

V40 series ជាមួយនឹងថ្ម BlueVolt 5500mAh (V40 5G) និង 5000mAh (V40 Lite) គាំទ្រដល់ការប្រើប្រាស់របស់អតិថិជនដែលមានការមមាញឹកពេញមួយថ្ងៃ ហើយបន្ថែមពីនេះមាននូវបច្ចេកវិទ្យា Flash Charge 80W ធានាបាននូវការសាកថ្មរហ័ស។លើសពីនេះV40 Liteក៏រួមបញ្ចូលការធានាគុណភាពថ្មរយៈពេល4ឆ្នាំផងដែរ។V40 series ជាជម្រើសល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទក្នុងរយៈពេលយូរក៏ថ្មនៅតែល្អ។

ប្រតិបត្តិការដោយរលូននិងការកម្សាន្តដ៏អស្ចារ្យ
V40 ​​series ធានាបាននូវបទពិសោធន៍យ៉ាងរលូនសម្រាប់ប្រើប្រាស់និងលេងកម្សាន្តប្រចាំថ្ងៃ ។ V40 5G មានបន្ទះ ឈីប Qualcomm Snapdragon® 7 Gen 3 ដែលមាន RAM 12GB + 256GB ROM និង 12GB RAM ជំនួយ ចំណែកឯ V40 Lite ដំណើរការដោយ Snapdragon 685 មកជាមួយនឹង RAM 8 + ROM ទំហំ256GB  និង 8GB RAM ជំនួយ និង ផ្តល់នូវអង្គចងចាំធំទោះបើកម្មវិធីច្រើនក្នុងពេលតែមួយក៏ប្រត្តិបត្តិការដោយរលូនដែរ។

V40 ​series ជាតម្រូវការដ៏ខ្ពស់សម្រាប់អ្នកប្រើប្រាស់

V40 series មានតម្រូវការខ្ពស់នៅកម្ពុជាដោយសារតែ vivo V40 5G ផ្តល់នូវបន្ទះឈីបខ្លាំង និង​ ការថតរូបដែលមានគុណភាពខ្ពស់បើធៀបនិងទូរស័ព្ទដែលមានតម្លៃប្រហាក់ប្រហែលគ្នា ខណៈដែល V40 Lite ត្រូវបានគេស្គាល់ថាមានកាមេរ៉ាល្អ មុខងារ AI ថ្មីជាច្រើន ធានានូវគុណភាពថ្ម និង ប្រតិបត្តិការរលូន4ឆ្នាំនិងតម្លៃសមរម្យ។

សរុបមក
សរុបមក ស្មាតហ្វូនទាំងពីរនេះបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលចូលចិត្តនូវបច្ចេកវិទ្យាថ្មីៗនិងលើកកម្ពស់ស្ដង់ដារនៃការថតរូបតាមទូរស័ព្ទទៅមួយកម្រិតទៀតក្នុងពេលទូរស័ព្ទផ្សេងមានតម្លៃប្រហាក់ប្រហែលគ្នាមិនអាចផ្តល់ឱ្យបាន។ សម្រាប់ព័ត៌មានបន្ថែមអាចរកបាន vivo official page https://www.facebook.com/vivoCambodia.

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor