Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង ទិត្យ សុធារី បានបង្ហោះសារ ថាមិនចង់ឈ្លោះជាមួយលោកជំទាវធ្លាក់តំណែង តែមិនមែនខ្លាចទេដោយសារខ្ពើម ។ មិនតែប៉ុណ្ណោះតារាចម្រៀង វ័យក្មេងរូបនេះបានហៅដៃគូជម្លោះខ្លួនថាជាបីសាច ព្រោះប្តឹងនាងមុន ។ ខណៈអ្នកនាង ចន ច័ន្ទលក្ខិណា បាន ចន ច័ន្ទលក្ខិណា វិលមកវិញខ្លាដេកកុំដាស់ខ្លាឱ្យភ្ញាក់ហើយអ្នកនាងមិនមែនជាជំទាវធ្លាក់តំណែងទេគឺការបោះឆ្នោតផ្ទេរអាណត្តិ។ មិនតែប៉ុណ្ណោះអ្នកនាង ចន ច័ន្ទលក្ខិណា ថាពេលនេះអ្នកនាងកំពុងកាន់ទុក្ខលោក កៅ សីហា មិនចង់កំពប់បុណ្យឡើយ។
បើទោះមិនបានលើកឡើងចំៗឈ្មោះរៀងខ្លួនក្តី តែអ្នកសិល្បៈភាគច្រើនបានដឹងថាតារាសម្តែង ចន ច័ន្ទលក្ខិណា និង តារាចម្រៀង ទិត្ស សុធារី កំពុងផ្ទុះសារឌឺដងគ្នាយ៉ាងក្តៅគគុក ផងដែរ ។ ដំបូងឡើយគេបានឃើញអ្នកនាង ចន ច័ន្ទលក្ខិណា បានស៊ែរខេបសិនមួយដែលមានសរសេរថា«វាជាការពិតនៅសម័យនេះ»ដោយបញ្ចេញយោបល់ថា «និយាយត្រូវណាស់អូនសម្រាប់បងអូនជាមនុស្សល្អនិងចិត្តទូលាយមនុស្សបែបនាងម្នាក់នោះដែលនៅក្នុងក្រុមEntertainment មួយហើយមានប្តីជាមិត្តប្តីខ្ញុំដែរគឺខ្ញុំSave មួយជីវិតព្រោះសណ្តានផ្លែល្វាអត់ខួរបានតែនៅក្នុងផ្លែល្វាដូចគ្នាទេសម្រាប់ខ្ញុំមុខខ្ពើមព្រោះខ្លាំងបានតែក្រោយខ្នងទេ»។ក្នុងនោះគេបានឃើញតារាចម្រៀង ទិត្យ សុធារី បានកាត់យកស៊ែររបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយនិយាយថាដើររកករឿងគេអត់ឈប់ក្នុងខ្លួនសុទ្ធតែចំហាយបីសាច...។
 

មិនទាន់ចប់ទេតារាចម្រៀងដែលកំពុងច្រៀងនៅក្នុងក្រុមចម្រៀងរបស់តារាចម្រៀង យ៉ែម សំអូន រូបនេះបានបង្ហោះសារទៀតថា     «នាងដៀលអម្បូរខ្ញុំ នាងកាន់តែអន្តរាយមនុស្សខ្ញុំមិនមែនប្រភេទទ្រអែបអប គេដើម្បីផលប្រយោជន៍ទេ មនុស្សខ្ញុំជាមនុស្សគុណភាព មិនមែនប្រហោងក្នុង ហាយសូខាងក្រៅ អត់ប្រយោជន៍ »។«អត់ចង់ឈ្លោះទេ តែប្រយ័ត្នសសេរចម្រៀងដៀលវើយ តិចខ្ចប់របស់ក្មេង លោកជំទាវធ្លាក់តំណែងចង់ប្រាប់ថាអត់ខ្លាចអីតិច គ្រាន់តែខ្ពើម🤣😂»។
 

ងាកមកតារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារជាបន្តបន្ទាប់ថា «ខ្ញុំជួបឡើងឆ្អែត នៅមុខជម្រាបសួរអ្នកបងក្រោយខ្នង មីជំទាវអវិជ្ជា មីជំទាវប្រហោងក្នុង ជំទាវធ្លាក់តំណែង ។ ចង់ប្រាប់ថា ងារជំទាវអត់មានធ្លាក់តំណែងទេ ព្រោះងារតាមប្តី ហើយកំពុងរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខសុភមង្គលធម្មតាដូចគេដូចឯង អត់លែងលះគ្នាទេ ឯរឿង តំណែងគឺជាការបោះឆ្នោតផ្ទេរអាណត្តិមិនមែនធ្លាក់ទេប្រគល់ត្រាដាក់លើជើងពានប្រគល់ជូនត្រឹមត្រូវ យល់ទេអូនតារាចម្រៀងវ័យក្មេងដែលតែងមើលងាយតារាជើងចាស់ និង មើលងាយអ្នកក្រ ហើយ ជាន់កគេអែបអបដើម្បីបានកៀកមេ Chorn Chan Comeback ខ្លាដេកដាស់ខ្លាអោយភ្ញាក់»។បន្ថែមពីនេះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះសារបន្ថែមទៀតថា ចុះចោលកូនទៅយកប្តីបារាំង( មានប្តីមានកូន តែលាក់គេខ្លាចអត់ល្បីនាងកញ្ញាកូនមួយ។ 
ទោះមិនបានបញ្ជាក់ឈ្មោះរវាងដៃគូជម្លោះរៀងខ្លួន តែអ្នកលេងហ្វេសប៊ុកជាច្រើនសុទ្ធតែដឹងថាអ្នកនាង ចន ច័ន្ទលក្ខិណា និង ទិត្យ សុធារី កំពុងលេបខាយគ្នាយ៉ាងក្តៅគគុក ។ បន្ថែមពីនោះអ្នកនាង ចន ច័ន្ទលក្ខិណា ថាលេងតាមហ្វេសប៊ុកឬផ្លូវច្បាប់លេងបានទាំងអស់៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor