header ads

Sponsor

ក្នុងនាមជាមនុស្សរបស់មហាជនលោក សុខ រ៉ាស៊ី ក៏ត្រូវគេចាត់ទុកជាពិធីករដែលតែងតែចែករំលែកនូវសារមានប្រយោជន៍ជាច្រើនដល់សង្គម។ តួយ៉ាងថ្មីៗនេះពិធីកររូបនេះបានផ្ញើសារឱ្យមហាជនមានការប្រុងប្រយ័ត្នចំពោះទំនិញតាមអនឡាញដែលមិនមានប្រភពច្បាស់លាស់ដែលនាំឱ្យគ្រោះថ្នាក់ដូចនៅប្រទេសជប៉ុន។

សព្វថ្ងៃការលក់ទំនិញនៅតាមអនឡាញកំពុងតែពេញនិយមនាពេលបច្ចុប្បន្នដែលទំនិញខ្លះត្រូវបានគេមើលឃើញថាមានការត្រួតពិនិត្យនិងចុះបញ្ជឺត្រឹមត្រូវ តែខ្លះទៀតក៏មានប្រភពមិនច្បាស់លាស់ដែលនាំឱ្យអ្នកប្រើប្រាស់ប៉ះពាល់ដល់សុខភាពជាដើម ។ 

ក្នុងនាមជាអ្នកសិល្បៈម្នាក់លោក សុខ រ៉ាស៊ី ក៏បានបង្ហោះសារដាស់តឿនដល់អ្នកគាំទ្រខ្លួននៅតាមបណ្តាញសង្គមថា«ជប៉ុន មានករណីស្លាប់ដោយសារអាហារបំប៉នសូមបងប្អូនប្រយ័ត្នផលិតផលមួយចំនួនក្នុងប្រទេសយើងមិនមានប្រភពច្បាស់លក់តាមOnline នាំអោយមហារីកខូចក្រលៀននិង មហារីកស្បែក! សូមប្រយ័ត្ន»។ សារដាស់តឿនរបស់លោក សុខ រ៉ាស៊ី ក៏ទទួលបានការចាប់អារម្មណ៍និងគាំទ្រពីសំណាក់អ្នកលេងហ្វេសប៊ុកផងដែរ ។

លោក សុខ រ៉ាស៊ី ក៏ជាពិធីករដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងសង្គមសិល្បៈហើយលោកក៏តែងចែករំលែករឿងល្អៗមួយចំនួននៅក្នុងបណ្តាញសង្គមជាបន្តបន្ទាប់ ។ តាមរយៈសាររបស់លោក សុខ រ៉ាស៊ី ដែលជាមនុស្សមហាជនម្នាក់គេជឿថានឹងមានឥទ្ធិពលក៏ដូចជាការចាប់អារម្មណ៍ពីសំណាក់មហាជនច្រើនជុំវិញពាក្យសម្តីរបស់លោក៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post