យឿន ពិសី បានបង្ហាញអារម្មណ៍ហួសចិត្តក្រោយពីមានការនិយាយមកលើរូបខ្លួនថាធ្វើជាតារាយូហើយហេតុអ្វីមិនមានរថយន្តជិះ ជិះគែរថយន្តឈ្នួល ។ ជាមួយនឹងការអះអាងថាមិនបានខឹងសម្បារតែអតីតម្ចាស់ពាននៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទីមួយរូបនេះបានអះអាងថាខ្លួនមិនមែនជាតារាទេត្រឹម តែជាអ្នកចម្រៀងធម្មតាម្នាក់ប៉ុណ្ណោះ។
ថ្មីៗនេះ យឿន ពិសី បានបង្ហោះវីដេអូមួយដោយភ្ជាប់សំណេរថា«មានគេសួរខ្ញុំថា ធ្វើជាតារាយូរហើយម្ដេចគ្មានលុយទិញឡានជិះខ្ញុំក៏បកស្រាយវិញទៅប្រាប់គាត់ ខ្ញុំមិនមែនជាតារាទេ ខ្ញុំត្រឹមតែជាអ្នកចម្រៀងធម្មតាម្នាក់ កុំថាឡើយលុយទិញឡានជិះ សូម្បីតែផ្ទះសមរម្យល្អសម្រា ប់នៅជុំគ្រួសារមួយក៏ខ្ញុំមិនទាន់មានលទ្ធភាពទិញផងបាទ»។
យឿន ពិសី ក៏បានលើកឡើងថាអ្នកដែលនិយាយបែបនេះមកកាន់ខ្លួនគឺជាបុរសម្នាក់ដែលជាអ្នករត់ផាសអែបនៅបេនឡានកំពង់ចាម ។ អតីតម្ចាស់ពាននៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទីមួយរូបនេះបន្ថែមថា កុំថាប្រាក់ទិញឡាន សូម្បីតែម៉ូតូ ក៏លោកគ្មានលទ្ធភាពដែរព្រោះរាល់ថ្ងៃសា្នក់នៅជាមួយម្តាយប៉ុណ្ណោះ។
ជាមួយគ្នានោះ យឿន ពិសី បានប្រាប់ថាលោកមិនបានតាំងខ្លួនជាតារាទេហើយបើមានបងប្អុនជួបលោកនៅក្រៅសូមហៅលោកថាជាបង ឬ ប្អូនទៅតាមអាយុទៅ មិនបាច់ហៅថាជាតារាទេ ។
ចុងក្រោយនេះ យឿន ពិសី ហាក់មិនមានបទចម្រៀងថ្មីៗទេពោលក្រោយលោកបានដកខ្លួនពីផលិតកម្មហ្គាឡាក់ស៊ី តែជារឿយៗ យឿន ពិសី តែងឡាយវីដេអូច្រៀងកម្សាន្តឱ្យអ្នកគាំទ្រខ្លយននៅតាមបណ្តាញសង្គមដោយទទួលបានការគាំទ្រពីសំណាក់ហ្វេន ហ្វេន មួយចំនួនផងដែរ ។ ក្រៅពីនេះ យឿន ពិសី ក៏បានបង្ហោះវីដេអូបង្ហាញពីជីវិតឯកជនជាមួយដៃគូថ្មីរបស់ខ្លួនយ៉ាងរីករាយនៅតាមបណ្តាញសង្គម៕