ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនកាន់តែមានភាពសប្បាយរីករាយជាមួយរសជាតិប្លែកៗតារាចម្រៀង ខេមរៈ សិរីមន្ត តែងចែករំលែកវីដេអូខ្លីៗជាមួយនឹងការសម្តែងរបស់លោកក្នុងបណ្តាញសង្គម។ តួយ៉ាងថ្មីៗនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានរាំលេងនៅក្នុងបទ«ក្រមុំមានច្រើនយ៉ាង»ដែលអត្ថន័យនៅក្នុងបទនេះហាក់មានពាក្យពេចន័អសុរោះបន្តិច ។ យ៉ាងណាវីដេអូមួយនេះរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានការអស់សំណើចផង និងរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកខ្លះដែរ។
ចុងក្រោយនេះតារាចម្រៀង ខេមរៈ សិរីមន្ត ហាក់មានសកម្មភាពថ្មីៗជាច្រើនទាំងការចេញបទចម្រៀង រួមនឹងការចេញទៅសម្តែងនៅសហរដ្ឋអាមេរិកផងដែរ ។ ជាមួយនឹងបទចម្រៀងថ្មីៗតារាចម្រៀងដែលមានងារជជាឧកញ៉ារូបនេះក៏មានស្ទីលនៃការរៀបចំខ្លួនយ៉ាងកាលីពជាមួយនឹងម៉ូដសក់បែបយុវវ័យដែលធ្វើឱ្យហ្វេន ហ្វេន ជាច្រើនពេញចិត្តគ្រប់គ្នា ។ ប៉ុន្តែយ៉ាងណាចុងក្រោយនេះម្ចាស់បទ «Call Me Pa Pa »ហាក់មានយីអ៊ុនមិនសូវល្អប៉ុន្មានឡើយពោលលោកតែងទទួលរងនូវការរិះគន់ជាបន្តបន្ទាប់ពីសំណាក់មហាជន ។
អ្វីដែលកត់សម្គាល់ថ្មីៗនេះគ្រាន់តែ ខេមរៈ សិរីមន្ត បានចែករំលែកវីដេអូរាំកំប្លែងនៅក្នុងបទចម្រៀង«ក្រមុំមានច្រើនយ៉ាង» តែយ៉ាងខ្លឹមសារដែលលោកលើកយកមករាំហាក់មានភាពអសុរោះបន្តិច ដែលធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួនបង្ហាញការមិនពេញចិត្ត ។
សម្រាប់ការសម្តែងរាំបែបកំប្លែងរបស់តារាចម្រៀង ខេមរៈសិរីមន្ត នៅក្នុងបទនេះគេសង្កេតឃើញថាមានការចែករំលែកជាច្រើនដោយក្នុងនោះក៏មានអ្នកខ្លះបានចូលទៅរិះគន់ថា «ខ្ញុំប្រជាពលរដ្ឋធម្មតាគា្មនគោរម្យងារអីទេតែឃើញចឹងគិតថាខ្មាស់គេណាស់ព្រោះពាក្យមិនគប្បីយកមកលេងសើចសោះ» «មិនមែនបង ខេមរៈ សេរីមន្ត ទេកុំច្រលំ» «សុំប្លុកមួយទើបអូសប៉ះ ឡូវប៉ះហើយក៏សូមប្លុកមួយកុំខឹងអីពូ» «ពុងជុំគ្រួសារមានចាស់មានទុំដល់អូសប៉ះអាដល់សម្លេងឡើងលឺចាស់ៗមើលមុខគ្រប់គ្នា បើហ្វ្រេនធម្មតាខ្ញុំប្លុកចោលហើយ តែidolផ្តល់ឱកាសអោយម្ដង»។
ជាមួយមតិរិះគន់ទាំងនេះក៏មានមតិមួយចំនួនបានបង្ហាញការពេញចិត្តនិងអស់សំណើចដោយលើកឡើងថា«អាយដលសម្តែងបានគ្រប់ទម្រង់» «ពេលខ្លះជីវិតក៏ត្រូវការស ប្បាយរីករាយដែរ វាគ្រាន់តែរាំហើយច្រៀងត្រាប់ប៉ុណ្ណិងវាមិនអាក្រក់ទេ» «បងឧកញ៉ាមានទាំងចម្រៀងមានទាំងកំប្លែងធ្វើអោយប្រជាជនខ្មែររីករាយណាស់» ជាដើម៕