ក្រោយកម្ពុជាបញ្ឈប់ការរៀបចំធ្វើជាសហម្ចាស់ផ្ទះ Miss Grand International ពាក់កណ្តាលទីបាន ធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការព្រួយបារម្ភព្រោះយល់ថាអាចជះឥទ្ធិពលអវិជ្ជមានដល់ MGC 2024 ប៊ី សុធារី ផងដែរ ។ប៉ុន្តែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់ហើយដោយ MGC 2024 ប៊ី សុធារី បានប្រកាសមិនចូលរួមប្រកួតMGl នៅប្រទេសថៃ ។
ជឿជាក់អ្នកដែលតាមដានវិស័យបវរកញ្ញាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបានឃើញលោកស្រី អ៊ឹម សុគន្ធា បានចេញមុខមកឡាយវីដេអូ បកស្រាយបញ្ហាអវិជ្ជមានមួយចំនួន ព្រមទាំងប្រកាសថា Miss Grand Cambodia លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ដោយសារស្ថាប័ន Miss Grand International មិនគោរពកម្ពុជាក្នុងនាមជាប្រទេ សម្ចាស់ផ្ទះ និងមិនឱ្យតម្លៃ ទាមទារហួសពីគោលការណ៍ មិនយោគយល់។
គួរឱ្យដឹងថាប្រទេសកម្ពុជា ទើបទទួលបេក្ខភាព Miss Grand International 2024 បានប្រមាណជា៤ ថ្ងៃមកហើយដែលពួកគេបានមកធ្វើ ទស្សនកិច្ចនៅទីកន្លែងមួយចំនួន ដូចជារមណីយដ្ឋានវត្តភ្នំ និង នៅវាលពិឃាដជើងឯក ជាដើម។ ប៉ុន្តែអ្វីដែលជាបញ្ហាធំនោះគឺការទទួលទាន អាហារពេលល្ងាចនៅលើទូកដោយសារអាកាសធាតុនារដូវនេះមិនសូវអំណោយផលនោះធ្វើឱ្យមានរឿងរ៉ាវកើតឡើងជាបន្តបន្ទាប់រហូតធ្វើឱ្យលោកស្រី អ៊ឹម សុគន្ធា បានសម្រេចផ្ដាច់កុងត្រាក្នុងនាមជាម្ចាស់ផ្ទះពាក់កណ្តាលទីបែបនេះ។
ក្នុងនោះគេបានឃើញលោក ស្រី អ៊ឹម សុគន្ធា រួមនឹងក្រុមការងារ បានចេញមុខមកឡាយវីដេអូ បកស្រាយបញ្ហាមួយចំនួន ព្រមទាំងប្រកាសថា Miss Grand Cambodia លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ដោយសារស្ថាប័ន Miss Grand International មិនគោរពកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ និងមិនសហការជាមួយភាគីកម្ពុជា។
ជាមួយគ្នានេះក៏មានអ្នកគាំទ្រជាច្រើនមានការមានការព្រួយបារម្ភព្រោះគិតថាអាច ជះឥទ្ធិពលមិនល្អទៅដល់ ប៊ី សុធារី Miss Grand Cambodia 2024 ដែលកំពុងមានវត្តមាននៅក្នុងការប្រកួតមួយនេះ ។ ប៉ុន្តែយ៉ាងណា ប៊ី សុធារី បានចេញមុខបញ្ជាក់ច្បាស់ៗនៅមុននេះបន្តិចថានាង មិនទៅចូលរួមប្រកួត MGl នៅប្រទេសថៃឡើយ។ បន្ថែមពីនេះ ប៊ី សុធារី ថែមទាំងលើកឡើងថា នេះជាការសម្រេចចិត្តរបស់នាងផ្ទាល់មិនមាននរណាមកបង្ខំទេ ហើយនាងនឹងចេញមុខឡាយវីដេអូនិយាយពីបញ្ហានេះឱ្យបានច្បាស់លាស់ ៕