Sponsor

មិនមែនជារឿងចៃដន្យទេការពិតពិធីការិនី សុភ័ក្រ្ត កុសុម៉ា និងអនាគតស្វាមីបានត្រៀមខ្លួនរួចរាល់សម្រាប់ជ្រើសរើសសម្លៀកបំពាក់ ល្ខោនបាសាក់ ក្នុងការថត Pre Wedding។ នេះជាលើកដំបូងដែលគេបានឃើញសម្លៀកបំពាក់ល្ខោនបាសាក់ត្រូវបាន សុភ័ក្រ្ត កុសុម៉ា ពេញចិត្តស្លៀកសម្រាប់ថតជាអនុស្សាវរីយ៍សម្រាប់ថ្ងៃមង្គលរបស់ខ្លួន ។

អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរក្រោយពីបានឃើញ សុភ័ក្រ្ត កុសុម៉ា បានចែករំលែករូបភាពPre Wedding របស់នាងនៅក្នុងបណ្តាញសង្គមជាមួយនឹងការតុបតែងសម្លៀកបំពាក់និងមុខមាត់តាមបែបតួល្ខោនបាសាក់ ។


ដូចដឹងស្រាប់ហើយថាសម្លៀកបំពាក់ល្ខោនបាសាក់គេកម្រឃើញមានការស្លៀកសម្រាប់ថត Pre Wedding ណាស់ ។ បើតាមការលើកឡើងរបស់ពិធីការិនីសម្បូរវោហាស៍រូបនេះបានប្រាប់ថារយៈពេល២ឆ្នាំដែលនាង និងដៃគូរង់ចាំគ្រងឈុតល្ខោនបាសាក់ក្នុងថ្ងៃថត pre-wedding បែបនេះ ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញការពេញចិត្តដោយអ្នកខ្លះបានបង្ហាញការអរគុណដល់ សុភ័ក្រ្ត កុសុម៉ា ដែលចូលរួមលើកស្ទួយវិស័យល្ខោនបាសាក់តាមរយៈការស្លៀកពាក់បែបនេះថតសម្រាប់ថ្ងៃពិសេសរបស់ខ្លួន ។

ទោះមិនទាន់បង្ហើបពីពេលវេលានៅក្នុងថ្ងៃរៀបការឱ្យបានច្បាស់លាស់ក៏ពិតមែន តែពិធីការិនីសម្បុរស្រអែមស្រស់ សុភ័ក្ត្រ កុសុម៉ា និងដៃគូបានបង្ហាញនូវរូបភាព pre-wedding របស់ខ្លួនជាបន្តបន្ទាប់ ដែលសរបញ្ជាក់ថាពិធីអាពាហ៍ពិពាហ៍របស់នាងនឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ។ ដ្បិតជាសិល្បការិនីដែលចូលចិត្តនិយាយស្តីលេងសើចក៏ពិតមែន តែចំពោះជីវិតស្នេហាពិតច្បាស់លាស់ពោលនាងនិងដៃគូបានរក្សាទំនាក់ទំនង Private អស់    រយៈពេលជាច្រើនឆ្នាំហើយនៅពេលបង្ហាញជាសាធារណៈមិនប៉ុន្មានផងត្រៀមខ្លួនចូលរោងការផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor