ថ្មីៗនេះពិធីករ តាប៊ុយ បានចេញមុខបកស្រាយភ្លាមៗក្រោយមានការយល់ច្រឡំពីសំណាក់អ្នកគាំទ្រថាលោកទៅកែទម្រង់មុខនៅកូរ៉េក្រោយលោកបង្ហាញរូបភាពបិទច្រមុះនិងមុខកាលពីប៉ុន្មានថ្ងៃមុននេះ ។ មិនមែនតែអ្នកគាំទ្រទេសូម្បីតែសាច់ញាតិរបស់ពិធីករមុខកូនកាត់ចិនរូបនេះក៏គិតថាលោកកំពុងសំងំកែមុខនៅប្រទេសកូរ៉េដែរ ។ 


ពេលនេះ តាប៊ុយ កំពុងមានវត្តមាននៅប្រទេសកូរ៉េដោយលោកបានចែករំលែករូបភាពជាច្រើននៅទីនោះដល់អ្នកគាំទ្ររបស់ខ្លួន ។

 អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងនោះលោកក៏បានបង្ហោះរូបភាពមានរុំបង់នៅច្រមុះនិងលើក្បាលទំនងដូចជាទើបកែសម្ជស្សរួច ។រូបភាពរបស់ តាប៊ុយ ក៏ទទួលបានការចាប់អារម្មណ៍និងបញ្ចេញមតិជាច្រើនដោយអ្នកខ្លះក៏គាំទ្រខ្លះទៀតគិតអវិជ្ជមានផងដែរ ។ជៀសវាងការយល់ច្រឡំ តាប៊ុយ បានចេញមុខច្រានចោលដោយបញ្ជាក់ថាជារូបភាពធម្មតាដែលលោកតែងមុខបែបនេះដើម្បីចូលរួមនៅក្នុងកម្មវិធី Halloween នៅកូរ៉េ តែប៉ុណ្ណោះមិនបានកែសម្ជស្សអ្វីទេ ។ 

ពិធីកររូបនេះបាននិយាយនៅកូរ៉េតែងមុខបែបនេះដើរមិនមានអ្នកណាខ្វល់ខ្វាយទេ តែបើនៅខ្មែរយើងវិញមិនបាច់ទេ សូម្បីតែបងប្អូនរបស់លោកក៏យល់ថាលោកកំពុងកែសម្ជស្សដែរ ។ 
តាប៊ុយ ក៏ជាពិធីករដែលមានប្រជាប្រិយភាពម្នាក់ដែលអ្នកគាំទ្រជាច្រើនស្គាល់លោកនៅក្នុងកម្មវិធី «ពេញចិត្តឬអត់»ហើយថ្មីៗនេះលោកក៏មានគម្រោងវិលមកកាន់កម្មវិធីនេះជាថ្មីដោយមានគម្រោងចាប់ដៃគូជាមួយពិធីការិនីសម្បូរវោហាស៍ សុភ័ក្រ្ត កុសុម៉ា ជាដៃគូចាស់ ។

អ្វីដែលចាប់អារម្មណ៍ចុងក្រោយនេះ តាប៊ុយ ហាក់ទទួលរងការរិះគន់ជាច្រើន ដែលចុងក្រោយនេះក្រោយលោកនិយាយលេងសើចជាមួយ សុភ័ក្រ្ត កុសុម៉ា ជ្រុលហួស តែយ៉ាងណាបានដោះស្រាយរឿងរ៉ាវនេះចប់សព្វគ្រប់អស់ហើយ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post