Sponsor

មិនមែនសុខៗតារាចម្រៀង ខេមរៈ សិរីមន្ត មានឱកាសបានដើរតួជាព្រះបាទជ័យវរ្ម័នទី៧ ឡើយ ។យ៉ាងណាមិញថ្មីៗនេះលោកបានទម្លាយនៅក្នុងបណ្តាញសង្គមថាលោកបានខិតខំធ្វើគ្រប់យ៉ាងដែលមានទាំងការប្រឹងប្រែងហាត់ប្រាណរាប់ឆ្នាំដើម្បីមានមុខមាត់និងសាច់ដុំស្រដៀងព្រះអង្គ។ ការលើកឡើងបែបនេះក្រោយពីតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះហាក់មិនសូវទទួលបានការលើកទឹកចិត្តពីសំណាក់មហាជនក្រោយលោកបានដើរតួជាក្សត្រជំនាន់ដើមកាលពីពេលថ្មីៗនេះ ។

នៅក្នុងថ្ងៃទី ០៥នេះតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពពីរសន្លឹកដែលមួយជារូបគំនូររបស់ព្រះបាទជ័យវរ្ម័នទី៧ ជាមួយនឹងរូបភាពរបស់លោកគ្រងជាឈុតព្រះបាទជ័យវរ័ន្មទី៧ ក្នុងព្រឹត្តិការណ៏ស្នាមញញឹមនៃកម្ពុជាដែលបានរៀបចំធ្វើឡើងកាលពីចុងខែតុលាកន្លងទៅថ្មីៗដោយភ្ជាប់ជាមួយសារយ៉ាងចាក់ដោយថា «អ្នកធ្វើចាំតែខុស តើរូបនេះដូចរូបតំណាងព្រះបាទជ័យវរ្ម័នទី 7 ប៉ុន្មានភាគរយ%?»។ 

សារខ្លីមួយនេះរបស់តារាចម្រៀង ខេមរៈ​សិរីមន្ត លើកឡើងបែបនេះក្រោយពីមានការវែកញែកពីសំណាក់អ្នកលេងបណ្តាញសង្គមភាគច្រើនមិនសូវពេញចិត្តដោយមានការលើកឡើងថាតារាសម្តែង ទេព រិនដារ៉ូ ស័ក្តិសមដើរតួជាព្រះមហាក្សត្រជំនាន់ដើមមិនថាមុខមាត់ រូបរាងនិងកត្តាវ័យ ជាដើម។


សារចាក់ដោតរបស់តារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះក៏ទទួលបានការខមិនជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រដោយមានទាំងការលើកទឹកចិត្តដល់តារាចម្រៀងរូពនេះជាច្រើន ។ ខ្លះទៀតក៏បានដាស់តឿនឱ្យតារាចម្រៀង ខេមរៈ សិរីមន្ត រក្សាភាពស្ងប់ស្ងាត់មិនចាំបាច់ធ្វើការបកស្រាយចំពោះការមិនពេញចិត្តទាំងនោះទេ ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍មានហ្វេនម្នាក់បានបញ្ចេញមតិក្នុងន័យស្ថាបនាថា « ប្អូនគាំទ្របង តែបងមិនគួរប្រដូចរូបនឹងស្ដេចទេបង ទោះបីជារូបគំនូរក៏ដោយណា»។ ភ្លាមៗម្ចាស់បទ«Call  Me Pa Pa »រូបនេះបាននិយាយថា«

បងខំហាត់ប្រាណរាប់ឆ្នាំដើម្បីគ្រងឈុតព្រះអង្គឲ្យមានមុខបាក់ស្រដៀងព្រះអង្គ មានសាច់ដុំស្រដៀងព្រះអង្គ បង្ហាញភាពក្លាហានបង្ហាញភាពតស៊ូមុះមុតធ្វើយ៉ាងណាអោយស្រដៀងព្រះអង្គហើយបងបានទទួលការជ្រើសរើសពីក្រសួងវប្បធម៌ឲ្យសម្ដែងតួតំណាងព្រះអង្គទៀតចឹងបើមិនប្រដូចព្រះអង្គតើប្រដូចអ្នកណាបើគ្រប់យ៉ាងបងខំដើម្បីគ្រងឈុតរបស់ព្រះអង្គអោយបានសាកសមនោះ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor