ពិធីមង្គលការរបស់ពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានបញ្ចប់ទៅយ៉ាងអធិកអធមនិងរលូនពោលមិនចាញ់ពិធីមង្គលការរបស់អ្នកអភិជនប៉ុន្មានឡើយ ។ អ្នកចូលរួមនៅក្នុងពិធីមង្គលការរបស់តារាស្រីរូបនេះមានប្រមាណជា ៨០តុដែលសុទ្ធសឹងជាអ្នកសិល្បៈនិងអ្នកមានមុខមាត់នៅក្នុងសង្គម ។ អ្វីដែលគួរឱ្យកត់សម្គាល់ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះក៏បានសរសើរពីសំ ណាងរបស់ខ្លួនដែលមានស្វាមីជាបុរសល្អនិងទទួលខុសត្រូវម្នាក់។
 

គួរឱ្យដឹងថា សុភ័ក្រ្ត កុសម៉ា  បានដឹកដៃគូស្នេហ៍រៀបការកាលពីថ្ងៃទី ០៤ ម្សិលមិញនេះក្រោយពីអ្នកទាំងពីរបានសំងំស្វែងយល់ចិត្តថ្លើមគ្នាចំនួន៧ឆ្នាំ ។ ពិធីមង្គលការរបស់តារាស្រីរូបនេះត្រូវបានគេមើលឃើញថាមានភាពហ៊ឹកហ៊ាក់មិនចាញ់មង្គលការកូនអភិជនប៉ុន្មានឡើយ។ បើតាម សុភ័ក្ត្រ កុសុម៉ា បានឱ្យដឹងថានាងនិងស្វាមីបានអញ្ជើញភ្ញៀវចូលរួមប្រមាណជា ៨០តុ តែយ៉ាងណាពិធីការិនីសម្តីចាក់ទឹកមិនលិចរូបនេះមិនប្រាប់ពីការចំណាយនៅក្នុងថ្ងៃពិសេសរបស់នាងនោះទេ ។ 

ប៉ុន្តែអ្វីដែលមិនលាក់បាំងនោះតារាវ័យ៣១ឆ្នាំរូបនេះបានសរសើ រសំណាងរបស់ខ្លួនដែលមានស្វាមីល្អដូចជាលោកកែវ ផុនផល្លា យ៉ាងពេញមាត់ផងដែរ ។ ទោះស្វាមីមិនមែនជាអ្នកនៅក្នុងចង្កោមសិល្បៈក្តី តែ សុភ័ក្រ្ត កុសុម៉ា បានលើកឡើងថានាងនៅតែបន្តការងារសិល្បៈដដែលហើយស្វាមីក៏មិនបានរារាំងឬហាមឃាត់ចំពោះអាជីពមួយនេះដែរ ។ 
មិត្តភក្តិក្នុងសិល្បៈក៏ដូចជាអ្នកគាំទ្រជាច្រើនបានជូនពរនិងចូលរួមត្រេកអរចំពោះពិធីមង្គលការរបស់ សុភ័ក្រ្ត កុសម៉ា គ្រប់គ្នាហើយអ្នកខ្លះក៏បានជូនពរឱ្យនាងឆាប់មានកូនប្រឡែងលេងទៀតផង។ មិត្តភក្តិជាច្រើនបានសម្តែងការរំភើបរហូតស្រក់ទឹកភ្នែកដោយឃើញ សុភ័ក្រ្ត កុសុម៉ា ដល់ត្រើយសុភមង្គល បែបនេះ។

 នៅក្នុងថ្ងៃពិសេសនេះ សុភ័ក្ត្រ កុសុម៉ា ក៏បានSurprise ស្វាមីដោយការបង្ហើរបទចម្រៀងយ៉ាងមានអត្ថន័យជាពិសេសដែលមានចំណងជើងថា «លានឆ្នាំពន្លឺ»ដែលធ្វើឱ្យស្វាមីញញឹមបិទមាត់មិនជិត ហើយអ្នកចូលរួមជាច្រើនសុទ្ធតែបង្ហាញនូវការរំភើបចំពោះគូស្វាមីភរិយាថ្មីថ្មោងនេះគ្រប់គ្នា៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor