Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញសង្ឃដីកាយ៉ាងចាក់ដោតរបស់ព្រះសង្ឃ គូ សុភាព ដែលបានលើកឡើងបែបនេះចំពោះគ្រូហុងស៊ុយនាពេលបច្ចុប្បន្ន ។ សារខ្លីនេះក៏ទទួលបានការពេញចិត្តពីសំណាក់អ្នកលេងបណ្តាញសង្កមជាច្រើនដោយម្នាក់បានចែករំលែកជាច្រើនទៀតផង ។
 

គួរឱ្យដឹងដែរថាព្រះសង្ឃ គូ សុភាព គឺជាគ្រូសូត្រស្តាំនៅវត្តគល់ទទឹង នឹងជាសាស្ត្រាចារ្យដែលបង្រៀនពីការអភិវឌ្ឍគុណធម៌ ចរិយាវិទ្យា ភាពជាអ្នកដឹកនាំព្រះពុទ្ធសាសនា និងចិត្តវិទ្យានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ។ព្រះអង្គក៏ជាស្ថាបនិកនៃមូលនិធិធម្មឱសថផងដែរ និងព្រះភិក្ខុជាអ្នកនិពន្ធសៀវភៅដ៏ពេញនិយម «អាហារផ្លូវចិត្ត»និង «ជំនួយសុខភាពផ្លូវចិត្ត»។ជារឿយៗព្រះអង្គតែងចែករំលែកចំណេះដឹងទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដល់ពុទ្ធសាសនិកជននៅតាមបណ្តាញសង្គម។ តួយ៉ាងនៅក្នុងថ្ងៃទី ០៥នេ ព្រះអង្គ គូ សុភាព បានបង្ហោះសង្ឃដីកាដែលមានអត្ថន័យថា «សុំចិត្តគ្រូហុងស៊ុយ១ រើសថ្ងៃធ្វើអី ក៏រើសចុះ តែសូមកុំដាក់ថ្ងៃប្រសូតបុត្រឱ្យគេមិនគួរទេ ប្រថុយគ្រោះថ្នាក់ណាស់។ គេមានបញ្ហាបាបកម្មធ្លាក់លើលោកគ្រូ»។


សារដាស់តឿនរបស់ព្រះអង្គ គូ សុភាព បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនត្រូវចិត្តគ្រប់គ្នាព្រោះថានាពេលបច្ចុប្បន្ននេះគេសង្កេតឃើញមនុស្សមួយចំនួនបានបង្ហាញការជឿជាក់ទៅលើគ្រូហុងស៊ុយដោយអ្នកខ្លះបានទៅរកគ្រូហុងស៊ុយដើម្បីជ្រើសយកថ្ងៃល្អសម្រាប់ការចាប់កំណើតកូនទាំងមិនទាន់គ្រប់ខែដែលបង្កឱ្យមានការគ្រោះថ្នាក់ទាំងម្តាយនិងទារកថែមទៀត។ ក្នុងនោះក៏មានមហាជនជាច្រើនបានចូលទៅខមិនថា«សង្ឃដីកាពោលពាក្យពិត ទោះមិនអាចត្រូវចិត្តមនុស្សគ្រប់គ្នា តែមនុស្សគ្រប់គ្នាអាចពិចារណា ដើម្បីការពារអាយុជីវិតម្ដាយ និងទារកបាន។ » «យកម៉ោង យកពេល តែមិនយកសុខភាព ហានិភ័យខ្ពស់គុណម្ចាស់» «សុខចិត្តវះទាំងមិនទាន់គ្រប់ខែគ្រោះថ្នាក់ណាស់» «ត្រឹមត្រូវណាស់គុណម្ចាស់» ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor