ផ្ទុះការចាប់អារម្មណ៍សារជាថ្មីក្រោយពីលោកគ្រូជោគជ័យដែលត្រូវគេស្គាល់ថាជាលោក ប៊ុន ផាក ត្រូវបានគូស្នេហ៍ជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញល្បីឈ្មោះ ចេញមុខបកអាក្រាតជាសាធារណៈថាលោកជាមនុស្សប្រុសមុខលុយដើរបោកស្រីហើយរូបនាងផ្ទាល់ក៏អស់ប្រាក់ប្រមាណ ៨ម៉ឺនដុល្លារផងដែរ ។ មិនតែប៉ុណ្ណោះគូស្នេហ៍គ្រូជោគជ័យរូបនេះបានបញ្ជាក់ថាខ្លួនត្រូវលោក ប៊ុន ផាក ដាក់ស្នេហ៍ថែមទៀត។

បើគិតមកដល់ពេលនេះរយៈពេលប្រមាណជាបីឆ្នាំហើយដែលលោក ប៊ុន ផាក និងអ្នកលក់សម្លៀកបំពាក់រូបស្រស់ ស៊ាន ធារី បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។ កន្លងមកគេតែងឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមតាមរយៈការចែករំលែករូបភាពជាច្រើនសន្លឹកនៅក្នុងបណ្តាញសង្គម ។ 


ប៉ុន្តែកាលពីថ្ងៃទី ០៦ ម្សិលមិញនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហាញការចាប់អារម្មណ៍ដោយឃើញគ្រូជោគជ័យរូបនេះបានបង្ហាញមុខសង្សារថ្មីជាតារាសម្តែងវ័យក្មេងម្នាក់ដោយភ្ជាប់សារថា «តាមពិតយើងបែកគ្នាយូរហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា គាត់ក៏ធ្លាប់ប្រកាសហើយដែរ ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន បែកគឺបែកហើយ ឥឡូវនេះខ្ញុំក៏រកបានស្នេហាថ្មីហើយដែរ ដើរផ្លូវផ្សេងគ្នា សន្សំសុខរៀងខ្លួនទៅ!»។

ជាមួយនឹងការលើកឡើងរបស់ លោក ប៊ុន ផាក គេក៏បានឃើញ ស៊ាន ធារី បានបង្ហោះសារខ្លីថា«បែកគ្នាស្អីទេលោកឃូ សោនៅមានចាក់ចេញចូលផ្ទះធម្មតា»។ មិនតែប៉ុណ្ណោះស្រីស្អាត ស៊ាន ធារី ក៏បានបង្ហាញភស្តុតាងមួយចំនួនដោយបកអាក្រាតថាលោក ប៊ុន ផាក បានជំពាក់ប្រាក់របស់នាង ៨ ម៉ឺនដុល្លារហើយបានដាក់ស្នេហ៍ធ្វើឱ្យនាងលង់ស្រឡាញ់ងប់ងល់ថែមទៀត ។ ស៊ាន ធារី បានលើកឡើងថាខ្លួនមិនចង់បង្ហោះទេ តែចង់ឱ្យស្រីៗជាច្រើនទៀតបានដឹងចរិតពិតរបស់លោកគ្រូជោគជ័យពូកែទ្រឹស្តីរូបនេះ។ នាងបានរៀបរាប់ថា«យុគ9 សុំបកអាគ្រាតមនុស្សប្រុសមុខលុយថោកទាបម្នាក់នេះបន្តិច ស្គាល់គេមិនបានប៉ុន្មានបោកបានទូរសព្ទ័គេមួយបាត់ហើយ ខ្ញុំវិញប៉ុន្មានខែដំបូងទេអស់ 8ម៉ឺនដូល្លាជាងហើយ មិនទាន់រាប់ចំណាយតូចៗផ្សេងទៀតរយៈពេល3ឆ្នាំនេះផង

 ថាមិនចង់ផុសទេព្រោះអាណិតម្តាយ ម៉ែគេម៉ែយើង តែមិនចង់ឃើញមនុស្សស្រីរងគ្រោះបន្តរបន្ទាប់ដូចញុំទៀតទេចាត់ទុកថាធ្វើយកតែបុណ្យចុះបើស្រីៗណាបានឃើញហើយសូមជៀសអោយឆ្ងាយបើមិនចង់អស់លុយហើយត្រូវគេដាក់ស្នេហ៍ ហេងហើយឯងមិនចាញ់បោកទៅចុះអេតាស៊ីវិល ខ្លូនកើតមកមានចំនេះដឹងមិនព្រមយកទៅប្រើប្រាស់ក្នុងផ្លូវល្អទេ ដើរតែបោកស្រីៗ ទ្រ្តឹស្តីវិញរាប់មិនអស់ តែការអនុវត្តន៍វិញស្មើរសូន្យ បើរឿងសម្តែងវិញលេខមួយចាំទំនេរនិយាយប្រាប់បន្ថែមទៀត share មួយផងបងបងអោយស្រីៗផ្សេងបានដឹងលឺ»។ ជុំវិញការរៀបរាប់របស់ ស៊ាន ធារី ដែលជាអ្នកលក់សម្លៀកបំពាក់ដ៏ល្បីតាមអនឡាញរូបនេះត្រូវបានអ្នកលេងហ្វេសប៊ុកខ្លះផ្តល់កម្លាំងចិត្តគាំទ្រហើយខ្លះទៀតបានខមិនថាជាបាបកម្មដែលនាងបានធ្វើដាក់លើអតីតគូស្នេហ៍ខ្លួនពេលមានទំនាក់ទំនងជាមួយលោក ប៊ុន ផាក កក្រើកហ្វេសប៊ុកកាលបីឆ្នាំមុន៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor