មិនស្មានថាតារាសម្តែងវ័យក្មេង អូន បូរមី គឺជាគូស្នេហ៍ថ្មីរបស់លោកគ្រូសម្បូរទ្រឹស្តី ប៊ុន ផាក សោះ ព្រោះកន្លងមកតារាស្រីរូបនេះមិនដែលបង្ហាញមុខលោក ប៊ុន ផាក ដល់អ្នកគាំទ្ររបស់ខ្លួនឡើយ។ ប៉ុន្តែនៅថ្ងៃទី ០៦ម្សិលមិញនេះលោក ប៊ុន ផាក បានបង្ហាញរូបភាពរួមគ្នាជាមួយ អូន បូរមី ដោយបញ្ជាក់ថាជាស្នេហាថ្មីរបស់លោក ។
អូន បូរមី ត្រូវបានគេស្គាល់ថាជាតារាស្រីវ័យក្មេងម្នាក់ដែលនិយមលេងស្ទីលសិចស៊ីហើយដែលមានទីផ្សារគួរសមនៅក្នុងការផ្សព្វផ្សាយផលិតផលនានា។ អ្វីដែលកត់សម្គាល់កន្លងមក ទោះមិនបានបង្ហាញមុខគូស្នេហ៍ជាសាធារណៈក្តី តែគេតែងឃើញតារាស្រីរូបនេះស៊ែរពីជីវិតគូ និងរូបភាពទារកតូចៗដ៏គួរឱ្យស្រឡាញ់ហើយពេលខ្លះនាងបានបញ្ចេញខេបសិនលើកទឹកចិត្តដៃគូថា«បងពូកែ បងខ្លាំង ឆ្លងកាត់ការលំបាកជាមួយគ្នាទើបជាដៃគូពិត» ។
ប៉ុន្តែអ្វីៗត្រូវបានលាតត្រដាងដោយកាលពីថ្ងៃទី ០៦ ម្សិលមិញនេះលោក ប៊ុន ផាក បានបង្ហោះរូបភាពជាមួយនាងដោយអះអាងថាជាដៃគូថ្មីក្រោយពីលោកបានបែកគ្នាជាមួយម្ចាស់ហាងលក់ខោអាវតាមអនឡាញ ស៊ាន ធារី ។ គ្រូ ជោគជ័យរូបនេះបានភ្ជាប់សារថា«តាមពិតយើងបែកគ្នាយូរហើយ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា គាត់ក៏ធ្លាប់ប្រកាសហើយដែរ ខ្ញុំជាមនុស្សមិនសូវចូលចិត្តនិយាយច្រើន បែកគឺបែកហើយ ឥឡូវនេះខ្ញុំក៏រកបានស្នេហាថ្មីហើយដែរដើរផ្លូវផ្សេងគ្នា សន្សំសុខរៀងខ្លួនទៅ!»។
ក្រោយដឹងថាស្រីស្អាត អូន បូរមី ជាគូស្នេហ៍ថ្មីរបស់លោក ប៊ុន ផាក បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើល។ ស្របនឹងអតីតគូស្នេហ៍ លោក ប៊ុន ផាក បកអាក្រាតថាលោកជាគ្រូជោគជ័យបោកស្រីទៀតនោះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិដាស់តឿនដល់ អូន បូរមី ជាច្រើនតែយ៉ាងណាតារាស្រីរូបនេះបានលើកឡើងយ៉ាងព្រងើយនិងជឿជាក់ចំពោះចំណងស្នេហ៍ជាមួយលោក ប៊ុន ផាក ថា «ពេលវេលានិងដកពិសោធន៍ថាខ្ញុំគ្មានអ្វីឱ្យបងបោកទេ…»៕