ក្រោយពីបានឃើញគ្រូជោគជ័យ ប៊ុន ផាក ត្រូវគូស្នេហ៍បកអាក្រាតពីល្បិចបោកលុយស្រីបែបនេះលោក តុលា ដែលត្រូវគេស្គាល់ថាជាគូស្នេហ៍ចាស់របស់់អ្នកលក់អនឡាញល្បីឈ្មោះ ស៊ាន ធារី បានបង្ហោះសារយ៉ាងចាក់ដោតធ្វើឱ្យអ្នកលេងហ្វេសប៊ុកត្រូវចិត្តគ្រប់គ្នា ។
 

ជឿជាក់ថាអ្នកលេងហ្វេសប៊ុកជាច្រើនប្រាកដជាចាំមិនភ្លេចនូវរឿងរ៉ាវស្នេហារបស់អ្នកលក់អនឡាញ ស៊ាន ធារី ដែលបានបោះបង់ដៃគូចាស់លោក តុលា មកស្រវាគ្រូជោគជ័យលោក ប៊ុន ផាក ដែលធ្វើឱ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍កាលពីបីឆ្នាំមុន។

 ប៉ុន្តែពេលនេះអ្វីក៏បានកក្រើកម្តងទៀតក្រោយលោក ប៊ុន ផាក បានបង្ហាញមុខដៃគូស្នេហាថ្មីជាតារាសម្តែង អូន បូរមី  ស្របអ្នកលក់អនឡាញល្បីឈ្មោះ ស៊ាន ធារី បានបកអាក្រាតថា លោក ប៊ុន ផាក ដាក់ស្នេហ៍នាងហើយនាងបានចំណាយប្រាក់អស់ប្រមាណ៨ម៉ឺនដុលា្លរចំពោះលោកគ្រូជោគជ័យរូបនេះដែលមិនរាប់ចំណាយតិចតួចផងដែរ ពោលលោកជាមនុស្សដើរបោកស្រីសម្បូរតែទ្រឹស្តី ។ នេះជាការលើកឡើងរបស់ ស្រីស្អាត ស៊ាន ធារី ។
 

ខណៈរឿងនេះផ្ទុះក្តៅម្តងទៀតលោក តុលា ដែលធ្លាប់ជាដៃគូស្នេហាចាស់របស់ ស៊ាន ធារី បានបង្ហោះសារយ៉ាងចាក់ដោតជាបន្តបន្ទាប់ថា« ចូលក៏រឿង( សាងបាប ) ចេញក៏រឿង ( បាបកម្ម )» «ធ្វើអីធ្វើទៅកុំតែដើរបំផ្លាញអ្នកដទៃទើបវាមិនខុស »។ 

សាររបស់លោក តុលា ដែលធ្លាប់ជាដៃគូជម្លោះស្នេហាជាមួយគ្រូជោគជ័យ ប៊ុន ផាក បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនពេញចិត្តនឹងបានចូលរួមខមិនជាច្រើន តែម្នាក់ៗបានបញ្ចេញមតិកុំឱ្យលោកត្រឡប់ទៅជ្រើសយកអ្នកចាស់វិញ ។ ក្នុងនោះក៏មានលើកឡើងថាបើលោកត្រឡប់ក្រោយនឹងប្លុកហ្វេសប៊ុកលែងឱ្យឃើញមុខទៀតត្រូវនឹកឃើញអតីតកាលដែលគេធ្លាប់ក្បត់ ។ ប៉ុន្តែយ៉ាងណាលោក តុលា មិនបានតបវិញនោះទេ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor