Sponsor

ស្ងាត់ៗ កាកា កាតឿ បានបើកមុខរបរថ្មីដែលកំពុងពេញនិយមគឺហាងបុកល្ហុង  តែយ៉ាងណាអ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ក្រោយពីបានឃើញហាងរបស់ អ្នកប្រម៉ូដផលិតផលរូបនេះសរសេរអក្សរ ស្លាកយីហោហាងខុសបែបនេះ ។ ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនបានបង្ហាញការហួសចិត្តដោយអ្នកខ្លះគិតថា កកា កាតឿ ចង់ល្បីទើបសរសេរឈ្មោះហាងបែបនេះ ។ 
កាកា កាតឿ បានយកឈ្មោះរបស់ខ្លួនជាស្លាកយីហោមុខរបរថ្មី ដោយដាក់ថា កាតឿ បុកហ្ហុង ដែលមានការចាប់អារម្មណ៍ថានាងសរសេរពាក្យល្ហុង ខុស ។ មានអ្នកលេងហ្វេសប៊ុកជាច្រើនបានបង្ហាញការមិនពេញចិត្តដោយគិតថា កាកា កាតឿ សរសេរពាក្យខុសបែបនេះដោយសារចង់ទាញយកចំណាប់អារម្មណ៍ជាដើម ។ 

ប៉ុន្តែយ៉ាងណា កាកា កាតឿ បានចេញមុខបដិសេធ ដោយរៀបរាប់ថា« ស្អែកខ្ញុំហ្នឹងនិយាយរឿងឈ្មោះហាងខ្ញុំបងប្អូនមួយចំនួនតូចដែលគាត់គិតថាខ្ញុំតាំងចិត្តចង់ដាក់ឈ្មោះបែបនេះដើម្បីល្បីឯអ្នកខ្លះទៀតនិយាយលាបពណ៌ឱ្យខ្ញុំទាំងមិនដឹងរឿងខ្ញុំមិនចាំបាច់ធ្វើគំនិតថោកទាបដូចអ្នកថាទេខ្ញុំក៏អាចធ្វើឲ្យហាងខ្ញុំល្បីបានដូចគ្នាដោយសមត្ថភាពដឹងអត់ថាឈ្មោះហាងអ្នកណាអ្នកធ្វើខុសបើមិនទាន់ដឹងច្បាស់កុំទាន់ហូរហែរ ពេក»។
កាកា កាតឿណ ត្រូវបានគេស្គាល់ថាជាបុគ្គលល្បីម្នាក់នៅក្នុងបណ្តាញសង្គមហើយក្រៅពីនេះនាងក៏ជាអ្នកប្រម៉ូដផលិតផលម្នាក់ដែលមានប្រជាប្រិយភាពផង ដែរ ។ដូច្នេះគេជឿថាការសរសេរស្លាកហាងខុសបែបនេះអាចជាកំហុសអចេតនាណាមួយប៉ុណ្ណោះ ។ តែក៏មានការចង់ដឹងថាតើ កាកា កាតឿ នឹងសម្រេចរក្សាទុកឈ្មោះហាងបែបនេះឬមានការកែតម្រូវឱ្យត្រឹមត្រូវតាមវចនានុក្រមវិញ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor